Mohamed Salah ឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិកចំនួន ២ ឆ្នាំជាប់ៗគ្នា

6741

តារាជើងស៊ុតរបស់ក្លឹប Liverpool កីឡាករ Mohamed Salah ត្រូវបានគេបោះឆ្នោតឲ្យក្លាយជាកីឡាករឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិកដែលផ្ដល់ដោយសារពត៌មានដ៏ល្បីរបស់អង់គ្លេស BBC ដែលជាជ័យជម្នះលើកទីពីរជាប់ៗគ្នារបស់គេ ។

Related image

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអេហ្ស៊ិបវ័យ ២៦ ឆ្នាំរូបនេះបានបានឈ្នះពានរង្វាន់កីឡាករឆ្នើមបំផុតប្រចាំទ្វីបអាហ្វ្រិក ចំនួន ២ ឆ្នាំជាប់គ្នា ( ២០១៧ និង ២០១៨ ) ដោយបានផ្ដួលមិត្តរួមក្រុមនៅក្លឹបហងក្រហម Liverpool ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់កីឡាករ Sadio Mane និងកីឡាករឆ្នើមៗជាច្រើនរូបផ្សេងទៀតដូចជាកីឡាករ Medhi Benatia របស់ក្លឹប Juventus , កីឡាករ Kalidou Koulibaly របស់ក្លឹប Napoli និងកីឡាករ Thomas Partey របស់ក្លឹប Atletico Madrid បន្ទាប់ពីបានឈ្នះស្បែកជើងមាសនៅក្របខ័ណ្ឌ Premier League ដោយស៊ុតបញ្ចូលទីបានចំនួន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥២ ប្រកួតសម្រាប់ក្រុមហងក្រហមកាលពីរដូវកាល ២០១៧/២០១៨ ។

Image result for Mohamed Salah won BBC African Footballer

Mohamed Salah បានបង្ហាញភាពរីករាយបន្ទាប់ពីទទួលបានពានរង្វាន់នេះចំនួន ២ ឆ្នាំជាប់ៗគ្នា ហើយគោលដៅបន្ទាប់របស់គេគឺជួយឲ្យក្លឹបឈ្នះពានរង្វាន់ កីឡាករជំនាញជើងឆ្វេងរូបនេះបាននិយាយថា៖ ” ខ្ញុំព្យាយាមហ្វឹកហាត់ជារៀងរាល់ថ្ងៃដើម្បីជួយក្រុមឈ្នះពាន ។ ការឈ្នះពានជាមួយក្លឹបគឺផ្ដល់ភាពរីករាយដល់មនុស្សជាច្រើន ” ។

Image result for Mohamed Salah won BBC African Footballer

អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប AS Roma រូបនេះគឺជាកីឡាករដំបូងគេបង្អស់ដែលបានឈ្នះពានរង្វាន់ BBC African Footballer ចំនួន ២ ឆ្នាំជាប់ៗគ្នា បន្ទាប់ពីអតីតតារាឆ្នើមរបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាលោក Jay-Jay Okocha ឈ្នះរួចមក ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី