បែកធ្លាយព័ត៌មានថា ក្រុមសារីកាព្រៃ Newcastle ចង់ប្រមូលយកកីឡាករ ៤រូបរបស់ Man Utd

31605
  • ក្លិប Newcastle United មានបំណងធ្វើការផ្លាស់ប្ដូរធំៗជាច្រើន ក្រោមម្ចាស់ក្លិបថ្មីជាមហាសេដ្ឋីមានដាច់គេនៅលើពិភពលោក។
    យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា Newcastle ចង់ចុះហត្ថលេខាលើកីឡាករ Manchester United ចំនួន ៤ នាក់ រួមមានដូចជា ខ្សែប្រយុទ្ធ Anthony Martial, Eric Bailly, Jesse Lingard និងខ្សែបម្រើហូឡង់ Donny van de Beek នៅក្នុងបញ្ជីផ្ទេររបស់ពួកគេ។
    បច្ចុប្បន្នក្រុមសារីកាព្រៃ Newcastle ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងលើការផ្ទេរយកកីឡាករល្បីៗជាច្រើនៅលើពិភពលោករួមមានទាំង Philippe Coutinho ផងដែរ ហើយពួកគេអាចនឹងចាប់ផ្តើមធ្វើព្យុះធ្វើភ្លើងនៅខែមករា ដើម្បីពង្រីកក្រុមនារដូវកាលនេះ។
    ក្រៅពីផ្ទេរកីឡាករ Newcastle ក៏ចាប់អារម្មណ៍ផ្លាស់ប្ដូរគ្រូបង្វឹកបច្ចុប្បន្នលោក Steve Bruce ដែលដឹកនាំក្រុមមិនបានល្អ ដោយគិតត្រឹមពេលនេះពួកគេឈរនៅចំណាត់ថ្នាក់ទី១៩ តំបន់គេកាត់ចោលឯណោះ ខណៈគ្រូបង្វឹកត្រូវផ្សាភ្ជាប់ខ្លាំងជាងគេគឺលោក Antonio Conte៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី