កីឡាករកំពូលៗចំនួន ៤ រូប ទំនងជានឹងចាកចេញពី Real Madrid នៅខែមករានេះ

29533
  • យោងតាមរបាយការណ៍មួយនៅក្នុងសារព័ត៌មាន Sport បានឱ្យដឹងថាក្រុម Real Madrid ទំនងជានឹងកាត់បន្ថយកូនក្រុមរបស់ពួកគេនៅខែមករាខាងមុខនេះ។
    Real Madrid អាចអនុញ្ញាតឱ្យកីឡាករ ៤ នាក់ចាកចេញពីក្លឹបដោយអចិន្ត្រៃយ៍ ឬខ្ចីជើងក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។ កីឡាករស្ថិតក្នុងកំពូលតារាងលក់ចេញ គឺ Mariano ដែលមិនបានលេងសោះក្រោមការដឹកនាំរបស់លោក Carlo Ancelotti នៅរដូវកាលនេះ។
    នៅក្នុងបញ្ជីម្នាក់ទៀតគឺ Isco។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចាប់ផ្តើមយុទ្ធនាការគួរសម ប៉ុន្តែទម្រង់លេងគេហាក់ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណៈក្រុមលោក Ancelotti ក៏កំពុងចុះខ្សោយនៅតំបន់បម្រើផងដែរ។ Luka Jovic ក៏នឹងត្រូវបានអនុញ្ញាតឱ្យបន្តការស្វែងរកពេលវេលាលេងនៅកន្លែងផ្សេង។ Fiorentina ត្រូវបានគេនិយាយថាចាប់អារម្មណ៍ចុះហត្ថលេខាលើខ្សែប្រយុទ្ធស៊ែប៊ីវ័យក្មេងរូបនេះ។
    ជាមួយគ្នានេះ Dani Ceballos ក៏នឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ប្រសិនបើមានការផ្តល់ជូនសមរម្យសម្រាប់គាត់។ ដោយឡែកសម្រាប់ Marco Asensio វិញ Real Madrid នឹងមិនអនុញ្ញាតឱ្យគាត់ចាកចេញនារដូវរងានេះឡើយ លុះត្រាតែមានក្លិបណាមួយសុខចិត្តចំណាយលុយធំឱ្យកីឡាករសញ្ជាតិអេស្ប៉ាញខាងលើ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី