នាគមាសវៀតណាម គ្រងជើងឯកពានរង្វាន់ AFF Suzuki Cup 2018 ជាលើកទី ២ របស់ខ្លួន

13475

កាលពីយប់មិញនេះរកឃើញក្រុមគ្រងជើងឯកពានរង្វាន់ AFF Suzuki Cup 2018 ហើយគឺក្រុមជម្រើសជាតិវៀតណាម បន្ទាប់ពីផ្ដួលក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផលសរុបទាំងពីរជើង ៣-២ ។

Image result for aff suzuki cup 2018

ពានរង្វាន់ AFF Suzuki Cup ដែលប្រើរយះពេលជាង ១ ខែមកនេះបានរកឃើញក្រុមម្ចាស់ជើងឯកហើយ បន្ទាប់ពីមាន ១០ ក្រុម មកពីចំនួន ១០ ប្រទេសធ្វើការប្រកួតប្រជែងគ្នា ។ ក្រោយពីប្រកួតប្រជែងគ្នាអស់រយះជាច្រើនសប្ដាហ៍រួមកបានរកឃើញក្រុមចំនួន ២ ដើម្បីឡើងទៅកាន់ក្នុងវគ្គផ្ដាច់ព្រ័ត្រ គឺក្រុមនាគមាសវៀតណាម ប៉ះជាមួយ ក្រុមខ្លាកំណាច់ម៉ាឡេស៊ី ។

កាលពីជើងទី១ ត្រូវធ្វើឡើងនៅទឹកដីប្រទេសម៉ាឡេស៊ីដែលកាលនោះក្រុមភ្ញៀវ នាគមាសវៀតណាម បានត្រឹមស្មើរជាមួយក្រុមម្ចាស់ផ្ទះ ម៉ាឡេស៊ី ក្នុងលទ្ធផល ២ ទល់នឹង ២​ ។ ចំណែកឯជើងទី២ វិញត្រូវធ្វើឡើងនៅប្រទេសវៀតណាម ដោយត្រូវបានក្រុមម្ចាស់ផ្ទះស៊ុតបញ្ចូលមួយដែលជាគ្រាប់នាំឲ្យវៀតណាមលើកពានរង្វាន់ AFF Suzuki Cup ជាលើកទីពីរក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលខកខានកាន់ពានរង្វាន់នេះអស់រយះពេលជាង ១០ ឆ្នាំកន្លងមក ខណះប្រាក់រង្វាន់ដែលក្រុមជើងឯក ក្រុមជម្រើសជាតិវៀតណាម ទទួលបានចំនួន ៣០០,០០០ ដុលារ ។

Image result for Nguyen Quang Haiកីឡាករ Nguyen Quang Hai
Image result for Adisak Kraisornកីឡាករ Adisak Kraisorn

ចំណែកឯពានរង្វាន់កីឡាករល្អបំផុតបំផុត ( MVP ) ប្រចាំព្រឹត្តិការណ៍ AFF Suzuki Cup 2018 បានទៅលើតារាវ័យក្មេងរបស់វៀតណាមកីឡាករ Nguyen Quang Hai ដែលទទួលបានប្រាក់រង្វាន់ចំនួន ១០,០០០ ដុលារ ខណះកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេបានទៅលើកីឡាករវ័យក្មេងរបស់ក្រុមជម្រើសជាតិថៃកីឡាករ Adisak Kraisorn បន្ទាប់ពីស៊ុតបញ្ជូលទីបានចំនួនរហូតដល់ ៧ គ្រាប់ ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី