ភ្នាក់ងារ៖  Cristiano Ronaldo មិនដែលនឹកគិតចង់ត្រឡប់ទៅក្លឹប Real Madrid វិញនោះទេ

10330

លោក Jorge Mendes ដែលជាភ្នាក់ងាររបស់កីឡាករ Cristiano Ronaldo បានចេញមុខបដិសេធអំពីពាក្យចរចាអារ៉ាមដែលបាននិយាយថាខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះចង់ធ្វើការវិលត្រឡប់ទៅចូលរួមជាមួយក្លឹប Real Madrid វិញ ។

Image result for Jorge Mendes

បើទោះបីជាការចុះផ្សាយជាភាសាអេស្ប៉ាញជាច្រើនបាននិយាយអំពីការមិនសប្បាយចិត្តរបស់ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលក្នុងការចូលរួមជាមួយ Juventus យ៉ាងណាក៏ដោយក៏ភ្នាក់ងាររបស់កីឡាករសញ្ជាតិព័ទុយហ្គាល់រូបនេះបានចេញមុខច្រានចោលពាក្យចរចាអារ៉ាមទាំងនេះ និងបានបង្ហាញថាទាំងលោក និង Ronaldo នៅតែមិនមានការខកចិត្តចំពោះការចូលរួមក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A មួយនេះនោះឡើយ ។

Image result for Jorge Mendes with Cristiano Ronaldo

លោក Mendes បាននិយាយថា៖ ” Cristiano Ronaldo រីករាយណាស់នៅក្នុងក្លិប Juventus ។ គាត់ក៏សប្បាយចិត្តផងដែរនៅឯ Man Utd និងនៅ Real Madrid ។ គាត់គឺជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ពួកគេ ។ គាត់គឺជាគំរូមួយសម្រាប់ក្មេងជំនាន់ក្រោយទាំងអស់ និងជាកីឡាករដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ ” ។

Image result for Cristiano Ronaldo

ម្ចាស់អាវលេង ៧ រូបនេះផ្ទាល់ក៏ធ្លាប់បានប្រកាសដែរថាខ្លួនមានភាពសប្បាយរីករាយក្នុងការលេងជាមួយក្លឹបសេះបង្កង់ Juventus បើទោះបីជាគាត់បានចំណាយពេលដ៏អស្ចារ្យចំនួន ៩ ឆ្នាំជាមួយអធិរាជស Real Madrid យ៉ាងណាក៏ដោយ ។

Image result for Cristiano Ronaldo

Ronaldo បានមានប្រសាសន៍ថា៖ ” វាមិនត្រឹមត្រូវទេ ក្នុងការដាក់ឈ្មោះនរណាម្នាក់ឱ្យជាក់លាក់ ប៉ុន្តែខ្ញុំអាចនិយាយថានេះជាក្រុមល្អបំផុតដែលខ្ញុំបានលេង ។ នៅទីនេះយើងគឺជាក្រុមមួយ នៅកន្លែងផ្សេងកីឡាករខ្លះមានអារម្មណ៍ចង់ឈ្នះគ្នា ប៉ុន្តែនៅទីនេះអ្នកគ្រប់គ្នានៅលើកម្រិតដូចគ្នា ពួកគេមានចិត្ដមហិច្ឆតាចង់ឈ្នះ ។ ប្រសិនបើ  Dybala ឬ  Mandzukic មិនមានគ្រាប់ទេ ពួកគេនៅតែសប្បាយចិត្ត ហើយអ្នកឃើញពួកគេញញឹម ” ។

Image result for Cristiano Ronaldo

កំពូលខ្សែប្រយុទ្ធរូបនេះបន្តទៀតថា៖ ” សម្រាប់ខ្ញុំវាស្អាត ហើយមានអារម្មណ៍ថាមានភាពខុសគ្នា ។ នៅម៉ាឌ្រីដពួកគេក៏មានភាពរាបសារផងដែរ ប៉ុន្តែនៅទីនេះខ្ញុំមានអារម្មណ៍បែបនេះ ។ វាខុសគ្នាខ្លាំងណាស់ចំពោះ Real Madrid ហើយនៅទីនេះវាគឺជាគ្រួសារមួយ “៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី