ចឹងសោះ! តាមពិត Pep ដាក់បម្រាមផ្លូ.វ.ភេ.ទលើ Messi បែបនេះសោះ ទើបធ្វើឱ្យគាត់ខ្លាំងម្លឹងៗ

33936
  • Lionel Messi ពិតជាបានក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោកក្រោមការដឹកនាំរបស់លោក Pep Guardiola ដោយឈ្នះរាល់ពានរង្វាន់ធំៗទាំងអស់ រួមជាមួយពានរង្វាន់ Ballon d’Or ចំនួន ៣ ដងផងដែរ។
    បច្ចេកទេសបង្វឹកពិសេសរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Pep Guardiola ត្រូវបានគេស្គាល់យ៉ាងច្បាស់នៅពេលនេះ ហើយវីរបុរសបារាំងលោក Samir Nasri បានពន្យល់ពីរបៀបដែលអ្នកចាត់ការទូទៅខាងលើដាក់បម្រាម.ផ្លូវ.ភេទលើកំពូលខ្សែប្រយុទ្ធ Messi។
    Nasri បានប្រាប់ L’Equipe du Soir តាមរយៈ Daily Star ថា៖ “សម្រាប់គាត់សកម្មភាព.ផ្លូវ.ភេ.ទរបស់កីឡាកររបស់គាត់ ត្រូវតែធ្វើឡើងមុនពាក់កណ្តាលអធ្រាត្រ ដើម្បីគេងលក់ស្កប់ស្កល់ ទោះបីថ្ងៃស្អែកទំនេរក៏ដោយ”។
    អតីតខ្សែប្រយុទ្ធ Arsenal និង Manchester City វ័យ ៣៤ឆ្នាំរូបនេះបានលើកឡើងទៀតថា៖ “គាត់ (លោក Guardiola) បាននិយាយថាគាត់បានដាក់ច្បាប់នេះទៅលើ Messi ហើយសាច់ដុំរបស់គាត់បានប្រសើរឡើងតាំងពីពេលនោះមក។ គាត់បានប្រាប់យើងថា នេះជារបៀបដែលគាត់អាចធ្វើបានល្អបំផុតពី Lewandowski និងសម្រាប់ពួកគេដើម្បីចៀសវាងការរងរបួសសាច់ដុំខ្ពស់បំផុត”៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី