Icardi នឹងចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយ Inter Milan ដែលមានលក្ខខណ្ឌទិញផ្ដាច់កុងត្រា ១១០ លានអឺរ៉ូ

6741

ក្លឹប Inter Milan គ្រោងនឹងចុះកុងត្រាថ្មីជាមួយនឹងខ្សែប្រយុទ្ធឆ្នើម Mauro Icardi នាពេលខាងមុខនេះ ។ កាលពីម្សិលមិញភរិយានិងក៏ជាភ្នាក់ងាររបស់ Mauro Icardi អ្នកនាង Wanda Nara បានបង្ហោះសារមួយដែលនិយាយអំពីព័ត៌មានលម្អិតចំពោះរឿងនេះ ។

Image result for Mauro Icardi

នាងបានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា ក្លឹបយក្សរបស់ក្របខ័ណ្ឌ Serie A គ្រោងនឹងផ្ដល់កិច្ចសន្យាថ្មីដល់តារាសញ្ជាតិអាហ្សង់ទីនរូបនេះនៅក្នុងកញ្ចប់ទឹកដ៏មហាសាលមួយដែល Icardi នឹងទទួលបានប្រាក់ឈ្នួលចំនួន ៧ លានអឺរ៉ូក្នុងមួយឆ្នាំ បូករួមទាំងប្រាក់រង្វាន់បន្ថែមទៀត ដើម្បីចងជើងកីឡាកររូបនេះឲ្យបន្តលេងនៅកីឡាដ្ឋាន San Siro រហូតដល់ឆ្នាំ ២០២៣ ។

Image result for Mauro Icardi with Wanda Nara

លក្ខខណ្ឌនៃការទិញផ្ដាច់កុងត្រាត្រូវបានកំណត់ត្រឹមតម្លៃ ១១០ លានអ៊ឺរ៉ូ សម្រាប់តែក្លឹបនៅក្រៅប្រទេសអ៊ីតាលីតែប៉ុណ្ណោះ ។ ក្លឹប Chelsea និង Real Madrid គឺជាក្រុមដែលបង្ហាញចំណាប់អារម្មណ៍បំផុតក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ ប៉ុន្តែជាមួយនឹងពត៌មានថ្មីនេះអាចធ្វើអោយពួកគេខកចិត្តទៅវិញ ខណះ Mauro Icardi ខ្លួនឯងតែងតែបដិសេធរាល់លទ្ធភាពនៃការចាកចេញពីក្លឹប Inter Milan ។

Image result for Mauro Icardi

ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបាននិយាយថាគាត់និងគ្រួសាររបស់គាត់សប្បាយរីករាយនៅឯទីក្រុង Milan ហើយគាត់នឹងមិនស្តាប់ការផ្តល់ជូនណាមួយឡើយដរាបណាក្លឹបរបស់គាត់នៅតែអាចបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League ។

Image result for Mauro Icardi

Icardi បាននិយាយថា៖ ” ខ្ញុំមិនដឹងថាតើអ្វីគ្រប់យ៉ាងដែលត្រូវបានបោះពុម្ភផ្សាយគឺជាការពិតនោះទេ ខ្ញុំតែងតែនិយាយថាខ្ញុំពិតជារីករាយជាមួយក្រុមគ្រួសាររបស់ខ្ញុំនៅ Inter ដែលខ្ញុំគ្មានបំណងចង់ចាកចេញទេ ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី