Simeone ទម្លាយថា ខ្ញុំធ្លាប់ប្រាប់ Suarez ឱ្យសួរ Messi អំពីឱកាសចូលរួមជាមួយ At.Madrid

10811
  • នៅពេលដែល Barcelona សម្រេចចិត្តមិនបន្តកុងត្រាជាមួយ Lionel Messi នៅរដូវក្តៅនេះ មានពាក្យចចាមអារ៉ាមបានផ្ទុះឡើងជាមួយនឹងក្លិបធំៗជាច្រើនដូចជា Manchester City និង Paris Saint-Germain ប៉ុន្តែលោក Diego Simeone បានទម្លាយថា Atletico Madrid ក៏ចាប់អារម្មណ៍ចង់បានដែរ។
    លោក Simeone បានប្រាប់ទស្សនាវដ្តី Ole magazine ថា៖ “ខ្ញុំនឹងប្រាប់អ្នកពីរឿងមួយនៅពេលអ្វីៗទាំងអស់ដែលបានកើតឡើងនៅ Barcelona យើងបានទូរស័ព្ទទៅ Luis Suarez ដោយគ្មានអ្វីក្រៅពីការគោរពទេ”។
    គ្រូ At.Madrid ខាងលើនិយាយទៀតថា៖ “ខ្ញុំមិនបានហៅ Leo ទេ ប៉ុន្តែខ្ញុំបានទូរស័ព្ទទៅ Luis ហើយខ្ញុំបានសួរគាត់ថាតើ Messi គិតយ៉ាងណាបើគាត់មានឱកាសតិចតួចដែលគាត់អាចមក Atletico Madrid ។ ប៉ុន្តែវាមានរយៈពេលបីម៉ោង។ Paris Saint-Germain មានការឈ្លក់វង្វេងយ៉ាងខ្លាំងជាមួយនឹងការនាំគាត់ចូល”។
    តែទោះជាយ៉ាងណា ទីបំផុតម្ចាស់ពាន Ballon D’or ៦សម័យកាលវ័យ ៣៤ឆ្នាំរូបនេះ បានបញ្ចប់ការផ្លាស់ទៅកាន់ក្លិបអ្នកមានបារាំង PSG ដែលជាក្លិបទីពីរក្នុងអាជីពរបស់គាត់ ក្រោយអស់និស្ស័យជាមួយ Barcelona ដែលជាទីជោគជ័យបំផុតរបស់ Messi និងបានចាយពេលជិត ២០ឆ្នាំនៅលើទឹកដីប្រទេសអេស្ប៉ាញ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី