Ronaldo ក្លាយជាកីឡាករបុរសដំបូងគេ ដែលរកបាន Hat-Tick ចំនួន ១០ដង នៅជម្រើសជាតិ

13882
  • Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់បុរសដំបូងគេ ដែលអាចរកបាន Hat-Trick នៅជម្រើសជាតិចំនួន ១០ ដង នៅពេលដែលព័រទុយហ្កាល់ផ្តួលលុចសំបួ ៥-០ កាលពីយប់ថ្ងៃអង្គារ។
    Ronaldo បានស៊ុតបាល់ប៉េណាល់ទីពីរគ្រាប់ មុនពេលតែតបញ្ចូលទីយ៉ាងល្អនៅចុងម៉ោង ដើម្បីជួយឲ្យប្រទេសរបស់គាត់ទទួលជ័យជម្នះ ៥-០ ក្នុងការប្រកួតជម្រុះ World Cup ២០២២ ខណៈ ២គ្រាប់ទៀតរកបានដោយ Bruno Fernandes និង Joao Palhinha។
    តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ រកគ្រាប់បាល់ចំនួន ១១៥ គ្រាប់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្កាល់នាពេលនេះ ដោយបានស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងជ័យជម្នះ ៣-០ របស់ពួកគេទល់នឹងកាតាកាលពីចុងសប្តាហ៍មុន មុនពេលបន្ថែម ៣គ្រាប់ទៀតលើក្រុមលុចសំបួ។
    ឥឡូវនេះ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី Hat-Trick ចំនួន ៥៨ដងក្នុងអាជីពរបស់គាត់ ដោយក្នុងនោះមាន ១០ដងសម្រាប់ព័រទុយហ្កាល់ ដែលច្រើនជាងកីឡាករណាៗទាំងអស់នៅកម្រិតអន្តរជាតិ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី