ដើមឆ្នាំនេះ R.Madrid ត្រៀមចាយលុយធំយក Alexander-Arnold មកជួសជុលតំបន់ស្លាប

16620
  • ប្រភព Fichajes បានអះអាងថាក្រុម Real Madrid កំពុងតែឈ្លក់វង្វេងនឹងកីឡាករ Trent Alexander-Arnold ខណៈដែលពួកគេត្រៀមខ្លួនដើម្បីចុះហត្ថលេខាលើខ្សែការពាររូបនេះនៅខែមករាខាងមុខ។
    ក្រុមអធិរាជស Real Madrid កំពុងជួបការលំបាកនៅតំបន់ការពារខាងស្តាំជាមួយនឹងជម្រើសដែលពួកគេពេញចិត្តនៅក្នុងតំណែងនោះគឺ Dani Carvajal ដែលងាយរងរបួស។ លោក Carlo Ancelotti ចង់បានការជំនួសជាបន្ទាន់មួយ ហើយជម្រើសល្អបំផុតគឺតារាអង់គ្លេស Arnold ។
    បច្ចុប្បន្ន Alexander-Arnold មានតម្លៃ ៧៥ លានអឺរ៉ូបើយោងតាមទីផ្សារ Transfermarkt ។ តម្លៃផ្ទេរនេះ Real Madrid នឹងមិនស្ទាក់ស្ទើរក្នុងការបង់ប្រាក់ទេ ប្រសិនបើខ្សែការពាររូបនេះចាប់អារម្មណ៍ផ្លាស់ទៅលេងនៅប្រទេសអេស្ប៉ាញ។
    ក្រុមស្ដេចស គឺជាឧបសគ្គដ៏ធំបំផុតរបស់ហង្សក្រហម Liverpool ប្រសិនបើពួកគេសម្រេចចិត្តផ្លាស់ប្តូរយកខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ដែលអាចរកបានដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ ប្រសិនបើកីឡាករបារាំងរូបនេះមិនបន្តកុងត្រាថ្មីជាមួយ PSG នោះទេ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី