កុងត្រាថ្មីរបស់ Pedri នៅ Barca នឹងមានតម្លៃទិញផ្ដា.ច់រហូតដល់ ១,០០០,០០០,០០០អឺរ៉ូឯណោះ

9294
  • Pedro González López ដែលគេទទួលស្គាល់ថា Pedri បានយល់ព្រមលើកុងត្រាថ្មីជាមួយ Barcelona ហើយ ដែលនឹងរួមបញ្ចូលទាំងលក្ខខណ្ឌទិញផ្ដាច់ ១ ពាន់លានអឺរ៉ូ។
    កីឡាករវ័យក្មេងរូបនេះបានក្លាយជាតារាសំខាន់មួយរូបរបស់ Barcelona និងក្រុមគោជល់អេស្ប៉ាញ ទីបំផុតក្លឹបយក្សកាតាឡានបានទទួលជោគជ័យក្នុងការធ្វើឱ្យគាត់ចុះកិច្ចសន្យារយៈពេលវែង ក្រោយបង្ហាញភាពលេចធ្លោយ៉ាងខ្លាំងទាំងនៅក្លិប និងជម្រើសជាតិ។
    កិច្ចសន្យាថ្មីនេះនឹងមានសុពលភាពដល់ឆ្នាំ ២០២៦។ កិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូលនូវឃ្លាចាកចេញដែលនឹងមានតម្លៃ ១.០០០.០០០.០០០អឺរ៉ូ ដែលនេះនឹងក្លាយជាតម្លៃផ្ដាច់កុងត្រាធំបំផុតនៅក្នុងប្រវត្តិសាស្ត្រក្លឹប Barcelona។
    ខណៈនៅក្របខណ្ឌ La Liga មានតែខ្សែប្រយុទ្ធបារាំង Karim Benzema របស់ក្លិប Real Madrid ប៉ុណ្ណោះ ដែលនឹងមានតម្លៃផ្ដាច់កុងត្រាដូចគ្នានេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី