Xavi ៖ អ្នកគាំទ្រទូទាំងពិភពលោកនឹងមានការភ្ញាក់ផ្អើលពេលដែលឃើញពហុកីឡាដ្ឋានដ៏អស្ចារ្យរបស់ប្រទេសកាតា

22281
  • Xavi បានធ្វើការសរសើរដល់រប្រទេសកាតាដែលបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក FIFA Wprld Cup ២០២២ ហើយជឿជាក់ថាអ្នកគាំទ្រនៅទូទាំងពិភពលោកនឹងមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញពហុកីឡាដ្ឋានដ៏អស្ចារ្យ។

    Image result for xavi al sadd

    នៅល្ងាចថ្ងៃសៅរ៍ការរចនាចុងក្រោយសម្រាប់ពហុកីឡដ្ឋាន Lusail ត្រូវបានដាក់បង្ហាញនៅក្នុងវត្តមាននៃឥស្សរជនដូចជា Xavi, Ruud Gullit, Wesley Sneijder និងបុគ្គលល្បីៗជាច្រើនទៀត ។ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប FC Barcelona លោក Xavi បាននិយាយថា៖ ” ខ្ញុំជាឯកអគ្គរដ្ឋទូតនៃឧត្តមក្រុមប្រឹក្សា ហើយខ្ញុំគិតថាពួកគេត្រៀមខ្លួនរួចរាល់ហើយ ។ ក្រុមជម្រើសជាតិកាតានិងប្រទេសទាំងពីរបានត្រៀមខ្លួនជាស្រេច ។ អ្នកអាចមើលឃើញកីឡាដ្ឋានដ៏អស្ចារ្យបែបនេះ ។ មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែកាតាកំពុងរៀបចំអ្វីៗគ្រប់យ៉ាង ។ ប្រទេសនេះបានត្រៀមរួចរាល់ហើយ “។

    Image result for lusail stadium

    កីឡាករវ័យ ៣៨ ឆ្នាំរូបនេះជឿជាក់ថាក្រុមជម្រើសជាតិកាតាកំពុងត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកនៅក្នុងឆ្នាំ ២០២២ ដែលបានទទួលលទ្ធផលយ៉ាងជាទីគាប់ចិត្តក្នុងការប្រកួតចុងក្រោយជាមួយប្រទេសស្វីសនិងអ៊ីស្លង់ ។

    Image result for qatar national team

    វិរៈបុរសក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះបានបន្តទៀតថា៖ ” ខ្ញុំគិតថាពួកគេកំពុងរៀបចំអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អ ។ ដោយសារតែក្រុមនេះគឺស្ថិតនៅក្នុងវិធីដ៏ល្អមួយដែលពួកគេកំពុងធ្វើបានល្អ ។ ពួកគេមានគ្រូបង្វឹកដ៏ល្អម្នាក់នៅក្នុងពិភពលោកគឺលោក Felix Sanchez ។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ដូច្នេះពួកគេអាចប្រកួតប្រជែងបាន ។ សូមមើលនៅ Asian Cup នៅក្នុងខែមករា ។ ពួកគេមានវប្បធម៌បាល់ទាត់ ។ ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែង ។ អ្នករាល់គ្នាអាចមើលឃើញថានៅក្នុងការប្រកួតចុងក្រោយដែលពួកគេបានឈ្នះទល់នឹងប្រទេសស្វីស និងបានបង្ហាញភាពខ្លាំងជាមួយអ៊ីស្លង់ ។ ដូច្នេះពួកគេត្រៀមខ្លួនរួចរាល់ហើយ ពួកគេមានពេលវេលា ៤ ឆ្នាំទៀត ” ។

    Related image

    Xavi កំពុងស្ថិតនៅក្នុងកិច្ចសន្យាចុងក្រោយរបស់គាត់ជាមួយក្លឹប Al Sadd ហើយខ្សែបម្រើរូបនេះបាននិយាយពីអ្វីដែលគាត់មានបំណងធ្វើនៅពេលអនាគតនៅពេលគាត់សម្រេចចិត្តព្យួរកស្បែកជើងពីវាលស្មៅរបស់គាត់ដោយបានឲ្យដឹងថា៖ ” ខ្ញុំកំពុងត្រៀមខ្លួនជាគ្រូបង្វឹក ប្រហែលជារដូវកាលក្រោយខ្ញុំនឹងចាប់ផ្តើមធ្វើជាគ្រូបង្វឹក ។ នៅពេលនេះខ្ញុំនៅតែជាកីឡាករនៅ Al Sadd ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី