លោក Allegri ៖ Cristiano Ronaldo គឺជាអ្នកជំនាញដ៏អស្ចារ្យ ប៉ុន្តែរូបគេគួរតែសម្រាកខ្លះហើយ

6963

គ្រូបង្វឹកក្លឹប Juventus លោក Massimiliano Allegri បានពណ៌នាកីឡាករ Cristiano Ronaldo ថាជា “អ្នកជំនាញដ៏អស្ចារ្យ” ទោះបីជាគាត់បាននិយាយម្តងទៀតពីគម្រោងរបស់គាត់ដើម្បីឲ្យតារាឆ្នើមរូបនេះសម្រាក បន្ទាប់ពីរកបានជ័យជម្នះលើក្រុម Torino កាលពីថ្ងៃសៅរ៍ ។

Image result for Massimiliano Allegri

កីឡាករ Cristiano Ronaldo គឺជាវីរបុរសនៅក្នុងជំនួប Derby della Mole ដែលម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះបានស៊ុតបញ្ចូលទី ១ គ្រាប់ នឹងជាគ្រាប់ទី ៥០០០ សម្រាប់ក្លឹប Juventus ក្នុងក្របខ័ណ្ឌ Serie A  ក្នុងជ័យជម្នះ ១-០ ។ ការស៊ុតបាល់ប៉េណាល់ទីក្នុងនាទី ៧០ បានធ្វើឱ្យ Ronaldo ឡើងទៅឈរនៅកំពូលនៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៃរដូវកាលនេះ ដែលបានស៊ុតបញ្ចូលសរុបបានចំនួន ១១ គ្រាប់ នឹងជួយឲ្យក្លឹបយក្សរបស់អ៊ីតាលីមួយនេះមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយក្នុងក្របខ័ណ្ឌ Serie A ។

Image result for Cristiano Ronaldo

Cristiano Ronaldo នៅតែបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យចាប់តាំងពីការផ្លាស់ពីក្លឹប Real Madrid ផ្ទេរទៅលេងនៅក្នុងក្លឹប Juventus ជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ ប៉ុន្តែលោក Allegri បានត្រៀមខ្លួនរួចរាល់ហើយដើម្បីផ្តល់ការសម្រាកដល់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ ។

Related image

លោក Allegri បានប្រាប់អ្នកយកព័ត៌មានថា៖ ” Ronaldo គឺជាអ្នកជំនាញដ៏អស្ចារ្យ ។ គាត់ពិតជាយកចិត្តទុកដាក់អំពីព័ត៌មានលម្អិត ហើយនោះហើយជាមូលហេតុដែលគាត់តែងតែមានសុខភាពល្អ ។ ប៉ុន្តែខ្ញុំបានប្រាប់គាត់រួចហើយថាគាត់នឹងខកខានការប្រកួតបន្ទាប់ជាមួយ Roma, Atalanta ឬ Sampdoria ” ។

Related image

បន្ទាប់ពីក្រុម Juventus ប្រកួតជាមួយក្រុម Roma នៅថ្ងៃសៅរ៍ខាងមុខនេះ ពួកគេនឹងជួប Atalanta និង Sampdoria នៅសប្តាហ៍ក្រោយមុនពេលសម្រាកការប្រកួតជើងទីមួយចំនួនពីរសប្តាហ៍ ។ ចាប់តាំងពីចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី Juventus ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូកាលពីរដូវក្ដៅ Ronaldo ស៊ុតបញ្ចូលទីបាន ១២ គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹបថ្មីរបស់គេ ។ Ronaldo កំពុងស្ថិតនៅជាមួយតារាឆ្នើមរបស់ក្លឹប Genoa កីឡាករ Krzysztof Piatek ដែលមានគ្រាប់បាល់ស្មើរគ្នានៅក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើននៃក្របខ័ណ្ឌ Serie A បន្ទាប់ពីឆ្លងកាត់ ១៦ ប្រកួតកន្លងមកនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី