សម្ដីគ្រូម្នាក់ថា Cavani នឹងក្លាយជាតួឯកនៅ Man UTD ប្រសិនបើគ្មាន Cristiano Ronaldo

31161
  • លោក Gustavo Poyet បានវិភាគស្ថានភាពស្មុគស្មាញរបស់មិត្តរួមជាតិ Edinson Cavani នៅក្លិប Manchester United ។
    ខ្សែប្រយុទ្ធជើងចាស់ Cavani ត្រូវបានដាក់ឲ្យលេងជាកីឡាករបម្រុង បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo វីរបុរសអ៊ុយរូហ្គាយវ័យ ៥៣ឆ្នាំខាងលើជឿជាក់ថា អ្វីដែលល្អបំផុតសម្រាប់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ គឺត្រូវចាកចេញពី Manchester United ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
    Edinson Cavani បានចាប់ផ្តើមលេងនៅបិសាចក្រហម បានត្រឹមតែ ១១៧ នាទីប៉ុណ្ណោះក្នុងរដូវកាលនេះ។ លោក Poyet ជឿជាក់ថាការវិលត្រឡប់របស់ Cristiano បានគំ.រាម.កំ.ហែងដល់ Cavani នៅក្នុងក្លឹប ហើយអ្វីដែលល្អបំផុតសម្រាប់អតីតខ្សែប្រយុទ្ធ PSG រូបនេះគឺចាកចេញពី Old Trafford។
    លោក Gustavo Poyet ពន្យល់នៅក្នុងបទសម្ភាសជាមួយ ‘TalkSport’ បាននិយាយថា៖ “គាត់ (Cavani) មិនមានសំណាងទេ ព្រោះថាបើគ្មាន Ronaldo ចូលលេងទេ គាត់លេងជាខ្សែប្រយុទ្ធសំខាន់”៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី