Sir ជឿជាក់ថា Ronaldo ដែលជាកូនធម៌សំណព្វរបស់លោក នឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ

30902
  • ការប្រកួតប្រជែងដណ្តើមពានរង្វាន់ Ballon d’Or បានចាប់ផ្តើមហើយ វាអាចជាការប្រកួតមួយដែលខ្លាំងក្លាបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
    Karim Benzema, Lionel Messi, Jorginho និង Robert Lewandowski គឺជាបេក្ខភាពខ្ពស់ជាងគេ ប៉ុន្តែ Cristiano Ronaldo កំពុងបង្កើតកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់ជាបន្តបន្ទាប់។ តារាអន្តរជាតិព័រទុយហ្កាល់រូបនេះ រកបាន Hat-Trick លើកទី ៥៨ ដែលមិនគួរឱ្យជឿនាពេលថ្មីៗ ហើយនៅឆ្នាំនេះគាត់បានបំបែកកំណត់ត្រាផ្សេងទៀត ក្រៅពីនេះគាត់ក៏កំពុងស្វែងរក Ballon D’or លើកទី ៦ របស់គាត់ផងដែរ។
    ពានរង្វាន់បាល់មាសឆ្នាំ២០២១ នឹងត្រូវប្រកាសនៅថ្ងៃទី ២៩ ខែវិច្ឆិកា។ Ronaldo ធ្លាប់ឈ្នះ Ballon ជាលើកដំបូងរបស់ខ្លួន អំឡុងពេលលេងនៅ Manchester United កាលពីឆ្នាំ២០០៨ មុនពេលបន្តសំណើរទៅជោគជ័យនៅអេស្ប៉ាញ។
    ក្នុងអាជីព Ronaldo បានឈ្នះពានរង្វាន់ជាច្រើនរួមមានដូចជា ជើងឯកលីគចំនួន ៧ (នៅប្រទេស ៣ផ្សេងគ្នា), ពានរង្វាន់ Champions League ចំនួន ៥, ជើងឯកអឺរ៉ុបចំនួនម្ដង, Nations League ម្ដង, ពានរង្វាន់ Ballon d’Or ចំនួន ៥, ពានរង្វាន់ស្បែកជើងមាសចំនួន ៤ និងពានរង្វាន់ FIFA The Best ចំនួនពីរ រួមនឹងពានរង្វាន់ផ្សេងទៀត។
    ក្រោយឃើញកូនសិស្សចាស់បង្ហាញទម្រង់លេងយ៉ាងល្អនៅដើមរដូវកាលនេះ ទោះមានវ័យ ៣៦ឆ្នាំក៏ដោយ អតីតគ្រូបិសាចក្រហម Manchester United លោក Sir Alex Ferguson បាននិយាយកាលពីពេលថ្មីៗនេះថា៖ “Cristiano សមនឹងទទួលបានវា (ឈ្នះ Ballon D’or)។ ឆ្នាំនេះគាត់បានបំបែកកំណត់ត្រាជាច្រើន”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី