គាត់ឡើងជើងណាស់! Benzema៖ តាំងពីនៅតូច ខ្ញុំតែងតែគិតអំពីការឈ្នះពាន Ballon d’Or

23946
  • Karim Benzema តែងតែនៅពីក្រោយស្រមោល Cristiano Ronaldo នៅ Real Madrid ខណៈបច្ចុប្បន្នគាត់គឺជាបេក្ខជនឈានមុខមួយរូបក្នុងការឈ្នះពានរង្វាន់ Ballon d’Or ឆ្នាំ ២០២១ ដោយកីឡាកររូបនេះបានសារភាពថា តាំងពីនៅក្មេងគាត់គិតចង់ឈ្នះពានរង្វាន់នេះរហូត។
    Benzema បានក្លាយជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនបំផុតនៅក្លិប Real Madrid ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ហើយទម្រង់លេងរបស់គាត់កាន់តែគួរឱ្យចាប់អារម្មណ៍បន្ថែមទៀត បន្ទាប់វិលត្រលប់មកកាន់ជម្រើសជាតិបារាំងវិញ ក្រោមការដឹកនាំរបស់លោក Didier Deschamps ក្រោយខកខានជាច្រើនឆ្នាំ។
    តារាជើងស៊ុតបារាំងវ័យ ៣៣ឆ្នាំ Benzema បានប្រាប់ទៅកាន់ TVE ថា៖ “វាជាពានរង្វាន់ (Ballon D’or) ដែលកីឡាករទាំងអស់ចង់បាន”។
    ខ្សែប្រយុទ្ធក្រុមស្ដេចស Real Madrid កំពុងឡើងជើងខ្លាំងរូបនេះបាននិយាយទៀតថា៖ “តាំងពីខ្ញុំនៅតូច ខ្ញុំបានគិតអំពីការឈ្នះពានរង្វាន់នេះ។ ប្រសិនបើខ្ញុំនៅខិតជិតឈ្នះវា នោះគឺដោយសារតែមិត្តរួមក្រុមរបស់ខ្ញុំ”៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី