Ronaldo ប្រេស៊ីលថា Ballon D’or ឆ្នាំនេះ គ្មាននរណាសាកសមឈ្នះជាងកីឡាករម្នាក់នេះទេ

23095
  • Karim Benzema តែងតែជាអ្នកគាំទ្ររបស់លោក Ronaldo Nazario ហើយវាមិនមែនជាអ្វីដែលគាត់មានភាពខ្មាស់អៀនក្នុងការសារភាពនោះទេ។
    កីឡាករទាំងពីរបានពាក់អាវលេខ ៩ ដូចគ្នានៅឯក្លឹប Real Madrid ២សម័យកាលផ្សេងគ្នា ហើយសមត្ថភាពកំពូលកីឡាករទាំងពីរ ហាក់មិនចាញ់គ្នាប៉ុន្មាននោះទេ។ Ronaldo ដែលជាប្រធានក្លិបបច្ចុប្បន្ន និងជាម្ចាស់ភាគហ៊ុនធំរបស់ក្លិប Real Valladolid ត្រូវបានគេសួរថាតើអ្នកណាដែលគាត់ជឿជាក់ថាសមនឹងទទួលបានពានរង្វាន់ Ballon d’Or ឆ្នាំនេះ?
    វីរបុរស Barcelona និងប្រេស៊ីលខាងលើបានឆ្លើយតបថា៖ “ដោយគ្មានការសង្ស័យបេក្ខជនរបស់ខ្ញុំសម្រាប់ពានរង្វាន់ Ballon d’Or គឺ Benzema។ ខ្សែប្រយុទ្ធល្អបំផុតនៅលើពិភពលោកដែលជាកម្រិតខ្ពស់មិនគួរឱ្យជឿអស់រយៈពេល ១០ ឆ្នាំ ហើយជាជើងឯកលើសអ្វីៗទាំងអស់”។
    គួរជម្រាបជូនផងដែរថា ពិធីប្រគល់ពានរង្វាន់ Ballon d’Or នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ខណៈពានរង្វាន់បុគ្គលដែលគ្រប់កីឡាករទាំងអស់ស្រមៃចង់បាន ធ្លាប់ខកខានម្ដងរួចមកហើយកាលពីឆ្នាំ២០២០ ដោយសារការរីករាលនៃវីរុសកូវីដ-១៩៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី