Man City គឺជាគោលដៅធំ សម្រាប់ដំណើរផ្សងព្រេងថ្មីរបស់ម៉ាស៊ីនរកគ្រាប់ Lewandowski

17693
  • ភ្នាក់ងាររបស់គាត់បានអះអាងថាក្លឹប Manchester City គឺជាគោលដៅដែលអាចធ្វើទៅបានសម្រាប់ Robert Lewandowski។
    ម៉ាស៊ីនរកគ្រាប់បាល់របស់ប៉ូឡូញត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ទឹកដី Etihad កាលពីអតីតកាល ដែលជាកន្លែងដែលគាត់នឹងជួបជុំជាមួយអតីតអ្នកចាត់ការក្រុម Bayern Munich លោក Pep Guardiola ។
    មេឃខៀវ Man City នៅតែបន្តស្វែងរកខ្សែប្រយុទ្ធថ្មី បន្ទាប់ពីពួកគេបរាជ័យក្នុងការតាមប្រមាញ់ Harry Kane នៅរដូវក្តៅ។ ហើយភ្នាក់ងាររបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ មិនបានច្រានចោលការផ្លាស់ប្តូរទៅកាន់ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ទេ ដោយបង្កើនក្តីសង្ឃឹមរបស់ Man City ក្នុងការចុះហត្ថលេខាជាមួយកំពូលខ្សែប្រយុទ្ធរូបនេះ។
    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sport Bild របស់អាល្លឺម៉ង់បានបញ្ជាក់ថា លោក Zahavi ជឿជាក់ថាការផ្ទេរដ៏ធំមួយទៅកាន់ Etihad គឺស្ថិតនៅលើសន្លឹកបៀសម្រាប់ Lewandowski។ កិច្ចសន្យានៅ Bayern បច្ចុប្បន្នរបស់ Lewandowski មានសុពលភាពរហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែវាត្រូវបានគេអះអាងថា គាត់បើកចំហរក្នុងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League ក្នុងពេលខាងមុខដ៏ខ្លី៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី