អតីតប្រធានក្លិបអះអាងថា ស្ថានភាពហិរញ្ញវត្ថុ Barca មិនអាក្រ.ក់ដូចអ្នកខ្លះនិយាយនោះទេ

14585
  • អតីតប្រធានក្លិប Barcelona បាននិយាយថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្លិបមិនអាក្រ.ក់ដូចគេនិយាយនោះទេ។
    លោក Josep Maria Bartomeu បានប្រាប់ Diario Sport ថា៖ “ស្ថានភាពសេដ្ឋកិច្ចមិនធ្ង.ន់.ធ្ងរដូចអ្វីដែលបានពិពណ៌នាដោយក្លឹបនោះទេ ប៉ុន្តែវាជាស្ថានភាពដែលបង្កឡើងដោយកូវីដ-១៩។ Barca មិនស្ថិតក្នុងស្ថានភាពក្ស័យធនសេដ្ឋកិច្ចទេ”។
    “ពួកគេមិនបែក.បាក់ទេ មិនមែនអំពីការឈប់ដំណើរការទេ។ ស្ថានភាពទាំងមូលនេះមិនមែនដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវនោះទេ ប៉ុន្តែដោយសារតែជំងឺរាតត្បាតកូវីដ ១៩”។ នេះបើយោងតាមអតីតប្រធានក្លឹប Barca ខាងលើបានបញ្ជាក់។
    នាពេលថ្មីៗនេះតំណាងក្រុមប្រឹក្សាភិបាលថ្មីបានបង្ហាញថា ការខាតបង់ដោយសារកូវីដមានតិចតួចទេបើប្រៀបធៀបទៅនឹងការខាតបង់អ្វីផ្សេងទៀតដែលបណ្តាលមកពីការគ្រប់គ្រងមិនល្អរបស់លោក Bartomeu។ ទោះយ៉ាងណាអតីតប្រធានក្លិប Barcelona ខាងលើបានបដិសេធការចោទប្រកាន់ទាំងនេះ។ លោក Bartomeu ទើបតែឆ្លើយតបទៅនឹងការចោទប្រកាន់របស់ក្លឹបអំពីការកាន់តំណែងរបស់លោកផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី