ក្តីស្រមៃចង់បាន Zidane មកដឹកនាំរបស់ក្រុមសារីកាព្រៃ Newcastle មិនអាចទៅរួចទេ

34602
  • ក្រុម Newcastle United កំពុងរៀបចំបញ្ជីឈ្មោះវែងឆ្ងាយដើម្បីជំនួសតំណែងលោក Steve Bruce ដែលជាគ្រូបង្វឹក ហើយបញ្ជីឈ្មោះសំខាន់ៗក៏រួមមានអតីតគ្រូបង្វឹកក្រុម Real Madrid លោក Zinedine Zidane ។
    លោក Brendan Rodgers, Antonio Conte និង Steven Gerrard ជាគ្រូបង្វឹកមួយចំនួនដែលកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Newcastle hotseat ប៉ុន្តែគ្រូបង្វឹកជនជាតិបារាំងត្រូវបានគេយល់ថាស្ថិតក្នុងចំណោមជម្រើសដែលពេញចិត្តបំផុតរបស់ម្ចាស់ក្លិបថ្មី។
    យោងតាមសារព័ត៌មាន Mirror ម្ចាស់ក្លិបថ្មីរបស់ក្រុម Newcastle បានដាក់គោលដៅនាំយក Zidane ក្លាយជាគ្រូបង្វឹកដំបូងនៃគម្រោងយក្សរបស់ពួកគេ ប៉ុន្តែប្រភពដដែលជឿជាក់ថា សំណើណាមួយនឹងត្រូវលោកច្រានចោល ដោយសារតែបំណងរបស់គាត់ទៅដឹកនាំក្រុមជម្រើសជាតិបារាំង។
    តែទោះជាយ៉ាងណា Newcastle ទំនងជាអាចត្រូវប្រើគ្រូបង្វឹកក្នុងស្រុកដែលមិនសូវមានបទពិសោធន៍មួយរយៈសិន ដោយក្នុងនោះគ្រូបង្វឹកឈានមុខគេគឺលោក Frank Lampard និង Steven Gerrard ដែលពួកគាត់សុទ្ធតែទើបប្រកបអាជីពជាគ្រូបង្វឹក៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី