Evra៖ ខ្ញុំឈឺម៉ងបើ Messi ឈ្នះ Ballon d’Or ឆ្នាំនេះ តែបើកីឡាករ ២រូបនេះសាកសមបំផុត

33344
  • វីរបុរសបិសាចក្រហម Manchester United លោក Patrice Evra បាននិយាយថា លោកគិតមិនយល់នោះទេប្រសិនបើ Lionel Messi ឈ្នះពានរង្វាន់បាល់មាស Ballon D’or នៅឆ្នាំនេះ។
    លោក Patrice Evra វីរបុរសបារាំងវ័យ ៤០ឆ្នាំបានប្រាប់ Amazon ថា៖ “តាមគំនិតខ្ញុំ Ballon d’Or ឆ្នាំនេះគឺសម្រាប់ Kante ឬ Jorginho… ខ្ញុំឈឺក្នុងការផ្តល់វាទៅឱ្យ Messi។ តើគាត់ឈ្នះអ្វីកាលពីឆ្នាំមុន? Okay ឈ្នះ Copa America ។ ជាមួយ Barcelona តើគាត់បានធ្វើអ្វីខ្លះ?”។
    Leo Messi បានឈ្នះពានរង្វាន់ Copa America ជាមួយអាហ្សង់ទីនដែលជាពានធំបំផុតនៅក្នុងឆាកជីវិតរបស់គាត់ ព្រោះវាជាពានរង្វាន់ដំបូងរបស់ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះជាមួយជាតិ។ នេះគឺជាហេតុផលចម្បងមួយដែលធ្វើឱ្យ Messi ខិតជិតឈ្នះពានរង្វាន់ Ballon d’Or លើកទី ៧ របស់គាត់នៅឆ្នាំនេះ។ តែបើនិយាយកាលពីរដូវកាលមុន Messi មិនបានឈ្នះពានរង្វាន់អ្វីសោះជាមួយ Barcelona។
    ក្នុងពេលជាមួយគ្នានេះ Jorginho បានឈ្នះទាំង Champions League ជាមួយ Chelsea និង Euro 2020 ជាមួយអ៊ីតាលី ខណៈ N’Golo Kante ត្រូវបានគេដាក់ឈ្មោះថាជាកីឡាករឆ្នើម បន្ទាប់ពីឈ្នះពានរង្វាន់ Nations League ជាមួយបារាំង និងវគ្គផ្តាច់ព្រ័ត្រនៅ Champions League៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី