អតីតមេធំរិះ.គន់ Barca ថា ការទុកឱ្យ Messi ចាកចេញ ជាការសម្រេចចិត្តដ៏អាក្រ.ក់បំផុត

30902
  • ពេលវេលារបស់លោក Josep Maria Bartomeu ក្នុងនាមជាប្រធានក្លិប Barcelona បានបញ្ចប់ដោយភាពអាម៉ាស់ ប៉ុន្តែនោះមិនបានបញ្ឈប់គាត់ពីការបោះជំហានទៅមុខដើម្បីរិះគន់ពេលវេលារបស់ប្រធានក្លិបថ្មីលោក Joan Laporta នៅក្លិបនោះទេ។
    និយាយជាមួយ Sport, Mundo Deportivo និងការសែតផ្សេងទៀតលោក Bartomeu ប្រាប់ថា៖ “ពួកគេអនុញ្ញាតឱ្យ Messi ចាកចេញ ហើយវាហាក់ដូចជាការសម្រេចចិត្តមិនល្អចំពោះខ្ញុំ។ ការលេងដោយគ្មាន Messi បង្ហាញថាអ្វីៗជាច្រើនត្រូវផ្លាស់ប្តូរ”។
    អតីតប្រធានក្លិប Barcelona ចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ បានលើកឡើងទៀតថា៖ “ក្នុងនាមជាប្រធានក្លិប ខ្ញុំមិនចង់ឱ្យ Messi ចាកចេញទេ ហើយខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីការពារកុំឱ្យវាកើតឡើង”។
    បច្ចុប្បន្ននេះ Barcelona កំពុងជួបវិបត្តិយ៉ាងខ្លាំង ទាំងផ្នែកហិរញ្ញវត្ថុ និងទម្រង់លេងក្រុម បង្ខំឱ្យពួកគេបញ្ចេញកីឡាករជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយការចំណាយនៅក្នុងក្លិប ស្របពេលពួកគេក៏មិនអាចរក្សាកំពូលខ្សែប្រយុទ្ធ Leo Messi ដោយសារច្បាប់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga ធ្វើឱ្យរបូតទៅកាន់ក្លិបអ្នកមានបារាំង PSG៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី