ឃើញលេចធ្លោខ្លាំង Real Madrid ត្រៀមលុយធំប្រជែងយក Chiesa មកធ្វើ Ronaldo ទីពីរ

23280
  • ក្លិបអធិរាជស Real Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនក្នុងការប្រជែងយកកីឡាករ Federico Chiesa ដែលមានតម្លៃខ្លួន ៨៦ លានផោន។
    តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus ដែលខ្ចីជើងពីក្លិប Fiorentina ត្រូវបានផ្សារភ្ជាប់ជាមួយនឹងទាំងក្រុមតោខៀវ Chelsea និងក្រុមសារីកាព្រៃ Newcastle បន្ទាប់ពីតារាវ័យក្មេងរូបនេះបង្ហាញភាពលេចធ្លោ ជួយក្រុមជម្រើសជាតិអ៊ីតាលី គ្រងជើងឯកប្រចាំទ្វីបអឺរ៉ុប Euro ឆ្នាំ ២០២០ ។
    យោងតាមរបាយការណ៍នៅអេស្ប៉ាញ បានឱ្យដឹងថា ក្រុមស្ដេចស Real Madrid បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធជាមួយក្លឹបធំៗនៅក្របខ័ណ្ឌ Premier League ទាំងពីរ ដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំរូបនេះ មកពង្រីកតបន់ប្រយុទ្ធ៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី