ភរិយារបស់ឯកឧត្តម ស សុខា លោកជំទាវ កែ សួនសុភី ត្រូវតែងតាំងជាប្រធានក្លឹបថ្មីរបស់ វិសាខា

15843

លោកជំទាវ កែ សួនសុភី ដែលជាភរិយារបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡារ ត្រូវបានតែងតាំងជាប្រធានក្លឹបថ្មីរបស់ក្លឹបបាល់ទាត់ វិសាខា សម្រាប់ការដឹកនាំក្លឹបយក្សមួយនេះនារដូវកាលថ្មី ២០១៩ នេះតទៅ ។

លោកជំទាវ កែ សួនសុភី ដែលបានតែងតាំងជាប្រធានក្លឹបថ្មីជំនួសឯកឧត្តម ស សុខា នៃក្លឹបបាល់ទាត់ វិសាខា ធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទសារពត៌មានការបង្ហាញកីឡាករចំណូលថ្មីរបស់ក្លឹប ដើម្បីត្រៀមរដូវកាលថ្មី ២០១៩ នៅក្នុងសណ្ឋានគារ ហួង សាន នារាត្រីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហោផ្ទៃ ។

ជាមួយនឹងការផ្ទេតំណែងនេះឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡារ បានមានប្រសាសន៍ថា ដោយសារឯកឧត្តម មានភារកិច្ចមមាញឹកច្រើនក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ទើបឯកឧត្តមពុំមានពេលវេលាគ្រប់គ្រាន់ដើម្បីដឹកនាំក្លឹបទើបលោកផ្ទេរតំណែងទៅឲ្យភរិយារបស់លោក លោកជំទាវ កែ សួនសុភី ដើម្បីដឹកនាំក្រុមបន្តទៅរកការអភិវឌ្ឍន៍ និងរីកចម្រើន ហើយឯកឧត្តមបន្តទៀតថាលោកនៅតែប្រស្រ័យទាក់ទងជាមួយថ្នាក់ដឹកនាំក្លឹប ដើម្បីជួយជម្រុញឲ្យមានសក្ដានុពល និងរីកចម្រើនជានិរន្ត ។

 

លោកជំទាវ កែ សួនសុភី បន្ទាប់ពីទទួលតំណែងជាប្រធានក្លឹបថ្មីរួមមក លោកជំទាវ បានសម្ដែងក្ដីរីករាយក្នុងការផ្ដល់ទំនុបចិត្តពីសំណាក់ឯកឧត្តម ស សុខា ដើម្បីដឹកនាំក្លឹបបន្ត លោកជំទាវបានប្តេជ្ញានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដឹកនាំក្លឹបឆ្ពោះទៅរកភាពរីកចម្រើន តាមរយះការធ្វើការជាក្រុម និងសហការជាមួយគណៈគ្របគ្រងក្លឹប ដែលមានបទពិសោធន៍ ដើម្បីបង្កើនសក្ដានុពលក្លឹបទាំងថ្នាក់ជាតិ និងអន្តរជាតិ នាពេលអណាគត ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី