ឡូយកប់!!! ក្លឹប វិសាខា បង្ហាញឯសណ្ឋានសម្រាប់រដូវកាលថ្មី ២០១៩ នេះ ដោយមាន ៣ ឈុត

39268
  • ក្លឹបបាល់ទាត់ វិសាខា បានបង្ហាញឯកសណ្ឋានសម្រាប់ត្រៀមរដូវកាលថ្មី ២០១៩ ខាងមុខ ទាំងឯកសណ្ឋានក្នុងដី និង ក្រៅដី ។

    ឈុតក្នុងដី

    ក្លឹបកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងលីគកំពូលកម្ពុជា វិសាខា បានដាក់បង្ហាញនូវឯកសណ្ឋានថ្មីសម្រាប់រដូវកាលថ្មី ទាំងក្នុងដី និងក្រៅដី ដោយមាន ៣ ឈុត សម្រាប់រដូវកាលខាងមុខនេះដោយមានឈុតពណ៌ ខៀវ , ឈុតពណ៌ សរ និងឈុតពណ៌ លឿង ។

    ឈុតក្រៅដី

    ចំពោះឯកសណ្ឋានពណ៌ ខៀវ ( អាវ ខោ និងសម្រោមជើង ពណ៌ ខៀវ ) គឺជាឈុតប្រភេទទី១ សម្រាប់ការប្រកួតនៅក្នុងដី ។ ចំណែកឯ ឯកសណ្ឋានពណ៌ សរ ( អាវ ពណ៌ សរ ខោ ពណ៌ ក្រហម និងស្រោមជើងពណ៌ សរ ) គឺជាប្រភេទឈុតទី២ ដែលសម្រាប់ការប្រកួតនៅក្រៅដី ។ ខណះឯកសណ្ឋានពណ៌ លឿង ( អាវ  ខោ និងស្រោមជើង ពណ៌ លឿង ) គឹជាប្រភេទឈុតទី៣ ដែលប្រើប្រាស់នៅការប្រកួតក្រៅដីដូចគ្នា តែប្រើប្រាស់ក្នុងករណីជាន់ឯកសណ្ឋានពណ៌ សរ របស់ក្រុមម្ចាស់ផ្ទះតែប៉ុណ្ណោះ ។

    ឈុតក្រៅដី

    សូមបញ្ជាក់ឲ្យដឹងផងដែរថា ក្លឹប វិសាខា គឺជាក្លឹបដែលប្រម៉ូតចេញពីលីគទី ២ របស់កម្ពុជាកាលពីរដូវកាល ២០១៧ និងបានឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាល ២០១៨ ដែលបានបង្ករព្យុះភ្លៀងយ៉ាងខ្លាំងដោយបានបញ្ជប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងក្របខ័ណ្ឌ Metfone Cambodian League (  លីគកំពូលកម្ពុជា ) ដែលជារដូវកាលដំបូងរបស់ខ្លួន ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី