Messi ចង្អុលឱ្យ PSG នាំយកមិត្តចាស់ Aguero មកបារាំង ហើយបញ្ជូន Icardi ទៅ Barca វិញ

27165
  • កំពូលខ្សែប្រយុទ្ធចំណូលថ្មី Lionel Messi ចង់ឱ្យមិត្តរួមជាតិ Kun Aguero ចូលរួមជាមួយគាត់នៅក្លឹបយក្សនៃក្របខណ្ឌ Ligue 1។
    ក្លិបអ្នកមាន Paris Saint-Germain ចង់ចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Sergio Aguero ពីក្លឹប Barcelona ហើយត្រៀមខ្លួនផ្តល់ជូនមិត្តរួមជាតិ Mauro Icardi ជាថ្នូរដូយកអតីតខ្សែប្រយុទ្ធមេឃខៀវ Manchester City រូបនេះវិញ។
    សារព័ត៌មាន El Nacional រាយការណ៍ថា Lionel Messi ចង់ជួបជុំជាមួយមិត្តរួមជាតិអាហ្សង់ទីនរបស់គាត់នៅរដ្ឋធានីបារាំង។ Aguero បានផ្លាស់ទៅលេងនៅ Barca ដើម្បីលេងជាមួយ Messi ប៉ុន្តែបែរមានអារម្មណ៍សោកស្តាយដែលឃើញខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះចាកចេញភ្លាមៗទៅ PSG។
    ទន្ទឹមនឹងនេះដែរ អតីតកីឡាករ Inter Milan ខ្សែប្រយុទ្ធ Icardi មិនសូវត្រូវគ្នាជាមួយម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលនៅ PSG នោះទេ ហើយប្រឈមមុខនឹងការចាកចេញពីក្លឹបផងដែរ ខណៈ Aguero ទើបនឹងផ្លាស់មក Barcelona ពី Manchester City នៅដើមរដូវកាលនេះប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី