ការចាកចេញរបស់លោក Woodward អាចធ្វើឱ្យមានភាពស្មុគស្មាញក្នុងការរកអ្នកជំនួស Ole

19173
  • ការចាកចេញរបស់លោក Ed Woodward ពី Man United អាចធ្វើឱ្យមានភាពស្មុគស្មាញក្នុងការចាប់ផ្តើមស្វែងរកអ្នកគ្រប់គ្រងដើម្បីជំនួសលោក Ole Gunnar Solskjaer។ នេះបើយោងតាមសារព័ត៌មាន The Athletic បានចុះផ្សាយ។
    លោក Woodward ដែលជានាយកប្រតិបត្តិ Manchester United នឹងចាកចេញពីតំណែងរបស់គាត់នៅក្លឹបនៅចុងឆ្នាំ២០២១នេះ។ នាយកគ្រប់គ្រងលោក Richard Arnold រំពឹងថានឹងជំនួសតំណែកគាត់ក្នុងនាមជាអនុប្រធានប្រតិបត្តិក្លិបថ្មី។
    នីតិវិធីផ្លាស់ប្តូរទាំងស្រុងអាចបង្កការលំបាកក្នុងការស្វែងរកអ្នកស្នងតំណែងសមស្របមួយសម្រាប់អ្នកចាត់ការលោក Solskjaer ដែលកំពុងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយដឹកនាំក្រុមទទួលបានលទ្ធផលមិនល្អ បើទោះបីជានាំយកកីឡាករកំពូលៗចូលក្រុមជាច្រើន ដូចជា Cristiano Ronaldo ជាដើមក៏ដោយ។
    តែទោះជាយ៉ាងណាម្ចាស់ក្លិបលោក Joel Glazer មិនបង្ហាញសញ្ញានៃការជំនួសលោក Solskjaer ក្នុងពេលឆាប់ៗនេះទេ។ Ole នៅតែបន្តទទួលបានការគាំទ្រយ៉ាងខ្លាំងពីម្ចាស់ក្លិប ប៉ុន្តែត្រូវបានគេរំពឹងថា ការផ្លាស់ប្ដូរគ្រូបង្វឹកនឹងជួយស្ដារទម្រង់លេងរបស់ក្លឹប និងធ្វើឱ្យទម្រង់លេងល្អប្រសើរឡើងវិញ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី