អ្នកគាំទ្រខកចិត្តមិនស្ទើរទេ ពេលដឹងម្ចាស់ក្លិបថ្មី Newcastle ចាយលុយស្ដារក្រុមខុសពីការរំពឹងទុក

91878
  • ក្លិប Newcastle United នឹងចំណាយត្រឹមតែ ៥០ លានផោនប៉ុណ្ណោះសម្រាប់ទីផ្សារដោះដូរកីឡាកររដូវរងាខាងមុខ នេះបើយោងតាមសារព័ត៌មាន The Telegraph ។
    នេះជាចំនួនទាបជាងអ្វីដែលអ្នកគាំទ្ររំពឹងទុក បន្ទាប់ពីការកាន់កាប់ពីក្រុមហ៊ុនមហាសេដ្ឋីមកពីអារ៉ាប៊ីសាអូឌីត The Saudi Arabia Public Investment Fund។
    ក្រុមសារីកាព្រៃ Newcastle ត្រូវបានអនុញ្ញាតឱ្យចំណាយរហូតដល់ ២០០ លានផោនដោយបទបញ្ជាហិរញ្ញវត្ថុយុត្តិធម៌។ ប៉ុន្តែវាហាក់ដូចជាម្ចាស់ក្លិបថ្មីមិនចាប់អារម្មណ៍ក្នុងការចំណាយធំភ្លាមៗនោះទេ ដោយនឹងធ្វើឱ្យមានការចុះហត្ថលេខាលើតម្លៃទាបៗក្នុងជំហានដំបូងសិន។
    បច្ចុប្បន្នក្រុម Newcastle ឈរនៅចំណាត់ថ្នាក់លេខ ១៩ ក្នុងតារាង Premier League នៅតំបន់គេកាត់ចោលឯណោះ ហើយមិនទាន់ដែលស្គាល់ពាក្យឈ្នះសោះក្នុងរដូវកាល២០២១/២០២២នេះ និងកំពុងប្រឈមធ្លាក់ចេញទៅលេងនៅលីគទី២ នារដូវកាកក្រោយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី