តា Ancelotti ប្រាប់ឱ្យ R.Madrid ចាត់ចែងទិញយកសិស្សចាស់ Calvert-Lewin ពី Everton

19802
  • ក្លិបស្ដេចស Real Madrid បង្ហាញចំណាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធរបស់ក្រុមស្ករគ្រាប់ Everton ដែលកំពុងឡើងជើង។
    សារព័ត៌មាន Calciomercato រាយការណ៍ថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរបស់ក្រុម Everton គឺកីឡាករ Dominic Calvert-Lewin ជាគោលដៅចុងក្រោយបង្អស់ដែលបានចុះឈ្មោះនៅលើរ៉ាដាតាមប្រមា.ញ់របស់ក្រុមយក្សអេស្ប៉ាញ Real Madrid ដើម្បីបន្ថែមទៅលើតំបន់ប្រយុទ្ធពួកគេដែលកំពុងខ្វះខាត។
    កីឡាករអន្តរជាតិអង់គ្លេសរូបនេះ ក៏ត្រូវបានគេនិយាយថាជាគោលដៅរបស់ក្រុមកាំភ្លើងធំ Arsenal ផងដែរ ប៉ុន្តែក្រុមលោក Carlo Ancelotti បានត្រៀមខ្លួនចូលរួមក្នុងការប្រជែងយកខ្សែប្រយុទ្ធជួរមុខ Everton រូបនេះនាទីផ្សាដោះដូរកីឡាករខាងមុខ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី