Luka Modric៖ ខ្ញុំស្រមៃមិនចេញទេ ដែលព្រឹត្តិការណ៍ World Cup លេងរៀងរាល់ ២ឆ្នាំម្ដងវិញ

15695
  • Luka Modric របស់ក្រុម Real Madrid បានរិះគន់ផែនការរបស់ FIFA សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកពីរឆ្នាំម្តង ហើយបានសម្តែងការខកចិត្តដែលកីឡាករមិនបានទទួលការពិគ្រោះយោបល់។
    ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួននឹងជួបពិភាក្សាជាមួយគ្រូបង្វឹកក្រុមជម្រើសជាតិនៅសប្តាហ៍នេះជុំវិញគំនិតចម្រូងចម្រាសនេះ ដែលត្រូវបានប្រឆាំងដោយស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប និងអាមេរិកខាងត្បូង UEFA និង CONMEBOL ព្រមទាំងគណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ។
    Modric បានឈ្នះពានរង្វាន់ Ballon d’Or បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិក្រូអាស៊ី ឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup នៅឆ្នាំ ២០១៨ ហើយខ្សែបម្រើវ័យ ៣៦ ឆ្នាំរូបនេះបាននិយាយកាលពីថ្ងៃច័ន្ទថាគាត់ប្រឆាំងនឹងគម្រោងរបស់ FIFA នេះ។
    នៅក្នុងសន្និសីទសារព័ត៌មានមួយតារាកំពូលរបស់ក្លិប Real Madrid រូបនេះបាននិយាយថា៖ “ខ្ញុំមិនឃើញចំណុចនៃការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) រៀងរាល់ពីរឆ្នាំម្តងនោះទេ។ World Cup គឺពិសេស ព្រោះវាជារៀងរាល់ ៤ ឆ្នាំម្តង ហើយដោយសារតែមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំវាយ៉ាងច្រើន នោះហើយជាមូលហេតុដែលវាពិសេស”៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី