Lionel Messi បានបន្ថែមកំណត់ត្រាពិសេសរមួយទៀតនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប Barcelona

6376

ខ្សែប្រយុទ្ធ Lionel Messi បានបន្ថែមកំណត់ត្រាពិសេសរមួយផ្សេងទៀតនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ក្លឹប FC Barcelona បន្ទាប់កីឡាករវ័យ ៣១ ឆ្នាំរូបនេះជួយឱ្យក្រុមរបស់ខ្លួនទទួលបានជ័យជម្នះ ៥-០ លើក្រុម Levante កាលពីយប់មិញ ។

Image result for Lionel Messi

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួននៅរដូវកាលថ្មីនេះដោយស៊ុតបញ្ចូលទីបានហ៊ែកទ្រីក និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានចំនួន ពីរគ្រាប់ថែមទៀតផងនៅក្នុងជំនួបនៃក្របខ័ណ្ឌ La Liga ប្រចាំសប្ដាហ៍ទី ១៧ នេះ ខណះក្រុមអ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុមម្ចាស់ផ្ទះ Levante ក្នុងលទ្ធផល ៥ ទល់នឹង ០ នៅក្នុងកីឡាដ្ឋាន Estadi Ciutat de Valencia ។

Image result for Lionel Messi

បីគ្រាប់របស់ Lionel Messi ដែលបន្តការឈរនៅកំពូលតារាងក្របខ័ណ្ឌ Laliga របស់ក្លឹប Barcelona កាលពីយប់មិញគឺជាជ័យជម្នះលើកទី ៣២៣ របស់តារាសញ្ជាតិអាហ្សង់ទីនរូបនេះដែលជាកីឡាករឈ្នះការប្រកួតច្រើនបំផុតប្រចាំក្លឹប Barcelona សម្រាប់ក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញ បន្ទាប់ពីផ្ដួលអតីតមិត្តរួមក្រុមរបស់ខ្លួនកីឡាករ Xavi ដែលបានឈ្នះការប្រកួតបានចំនួន ៣២២ លើក ។

Image result for Lionel Messi

បច្ចុប្បន្ននេះ Lionel Messi ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតនៅក្នុងក្របខ័ណ្ឌធំៗទាំង ៥ នៅទ្វីបអឺរ៉ុបផងដែរ ដែលរកគ្រាប់បាល់បានចំនួនរហូតដល់ចំនួន ១៤ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន​ ១៤ ប្រកួត នារដូវកាលថ្មី ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី