អតីតមេធំ៖ តាមពិត Barca មានឱកាសនាំយក Mbappe តែបែរលង់ស្នេហ៍ Dembele ជាង

28497
  • អតីតប្រធានក្លិប Barcelona បានទម្លាយការពិតដែលពួកគេមានឱកាសនាំយកតារាវ័យក្មេងកំពុងលេចធ្លោខ្លាំង Kylian Mbappe ប៉ុន្តែបែរពួកគេបោះបង់ចោលទៅវិញ ព្រោះហេតុផលមួយ។
    លោក Josep Maria Bartomeu បានប្រាប់ Esport3 ថា៖ “យើងមានឱកាសចុះហត្ថលេខាជាមួយ Kylian Mbappe ឈ្មោះរបស់គាត់នៅលើតុ ប៉ុន្តែបុគ្គលិកបច្ចេកទេសចូលចិត្ត Ousmane Dembele ជាង”។
    ជាការរម្លឹកក្រុម Barcelona បានចុះហត្ថលេខាលើយុវជនបារាំង Dembele កាលពីឆ្នាំ ២០១៧ ជាការឆ្លើយតបទៅនឹង Neymar ដែលបានចាកចេញទៅ Paris Saint-Germain ។ ការផ្ទេររបស់តារាវ័យក្មេងរូបនេះបានធ្វើឱ្យក្រុមកាតាឡានចំណាយរហូតដល់ ១៣៥ លានអឺរ៉ូ។
    ចាប់តាំងពីពេលនោះមក Ousmane លេងបាន ១១៨ ប្រកួតឱ្យ Barca ដោយស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ២១ ដង។ ជាអកុសលការស្នាក់នៅរបស់គាត់នៅឯ Camp Nou ក្នុងរយៈពេលជិត ៤ឆ្នាំ Dembele បានរងរបួសជាហូរហែ។ ខណៈ Mbappe កំពុងរះចែងចាំងនៅ PSG ក្លាយជាកីឡាករកំពូលម្នាក់នៅលើពិភពលោក៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី