រកគ្រូណាក៏មិនបាន Newcastle បង្វែចុងកាំ.នុងទៅលើ Rooney ដែលកំពុងវេ.ទនានៅលីគទី២

19247
  • អ្នកចាត់ការក្លិបលំដាប់ទីពីរអង់គ្លេស Derby County អាចជួលបាននៅខែមករា ឆ្នាំ២០២២ ខាងមុខ។
    វីរបុរសបិសាចក្រហម Manchester United និងអង់គ្លេសលោក Wayne Rooney នឹងចាប់អារម្មណ៍ក្នុងការទទួលយកតំណែងគ្រូបង្វឹកក្រុមអ្នកមានថ្មី Newcastle ប្រសិនបើអ្នកចាត់កាបច្ចុប្បន្នលោក Steve Bruce ត្រូវបានបណ្តេញចេញនាពេលខាងមុខ។
    Rooney នឹងត្រូវដើរចេញពី Derby County ជាមុនសិន ប៉ុន្តែបញ្ហានេះនឹងមិនមែនជាឧបសគ្គធំដែលមិនអាចដោះស្រាយបាននោះទេសម្រាប់អតីតកំពូលខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំរូបនេះ។ ទោះយ៉ាងណាក៏ដោយវាត្រូវបានគេគិតថា Newcastle ចង់បានគាត់ជាអ្នកគ្រប់គ្រងតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
    គួរជម្រាបជូនផងដែរថា Newcastle United ទើបតែនឹងទទួលបានម្ចាស់ក្លិបថ្មីជាមហាសេដ្ឋីលុយពាន់លានមកពីប្រទេសអារ៉ាប៊ីសាអូឌីត នឹងបានធ្វើឱ្យក្រុមសារីកាព្រៃក្លាយជាក្លិបមានបំផុតនៅភពផែនដី នាពេលបច្ចុប្បន្ន។ តែទោះជាយ៉ាងណា Newcastle បច្ចុប្បន្នកំពុងស្ថិតនៅតំបន់គ្រោះ.ថ្នា.ក់ ប្រឈមកាត់ឈ្មោះចេញពីក្របខណ្ឌ Premier League ដោយមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ នារដូវកាលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី