Barcelona នឹងខាតលុយរាប់សិបលានដុល្លារ ប្រសិនបើពួកគេធ្លាក់ត្រឹមវគ្គចែកពូល UCL

20172
  • Barcelona នឹងស្វាគមន៍ក្រុម Dynamo Kyiv មកកាន់ទឹកដី Camp Nou នៅថ្ងៃពុធនេះ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League ដែលពួកគេត្រូវការ ៣ ពិន្ទុជាដាច់ខាត។
    ប្រសិនបើក្រុម Barcelona បរាជ័យក្នុងការផ្តួលក្រុម Dynamo Kyiv នោះវានឹងធ្វើឱ្យឱកាសរបស់ពួកគេក្នុងការឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League គឺមានគ្រោះ.ថ្នា.ក់យ៉ាងខ្លាំង ពោលគឺចាញ់ពីរប្រកួតដំបូងក្រោមថ្វីដៃក្រុម Bayern និង Benfica ដោយលទ្ធផល ៣-០ ដូចៗគ្នា។
    បើក្រុម Barcelona មិនអាចឡើងផុតវគ្គជម្រុះតាមពូលនោះទេ ក្លឹបនឹងខាតបង់ប្រាក់ ៩,៦ លានអឺរ៉ូ នេះបើយោងតាមសារព័ត៌មាន Sport ។ ការខកខានការប្រកួតវគ្គ ១/៤ ផ្តាច់ព្រ័ត្រនឹងធ្វើឱ្យ Barca ខាតបង់ ១០,៦ លានអឺរ៉ូបន្ថែមទៀត។
    ដូច្នេះ Barcelona នឹងខាតបង់ ១៧ លានអឺរ៉ូ ប្រសិនបើពួកគេធ្លាក់ទៅលេង Europa League ។ ជាមួយគ្នានេះក៏មានសំនួរដ៏ធំមួយថា តើលុយប៉ុន្មានដែល Barcelona អាចចំណាយក្នុងខែមករាប្រសិនបើពួកគេមិនទទួលបានលទ្ធផលដែលចង់បាននៅទ្វីបអឺរ៉ុបនៅឆ្នាំនេះ? ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី