ល្បីឡើងជើងខ្លាំង ពេលនេះ Mo Salah ទាមទារប្រាក់ខែខ្ពស់ជាង Ronaldo ពី Liverpool

17841
  • យោងតាមរបាយការណ៍បានឲ្យដឹងថា Mohamed Salah ចង់បានប្រាក់ខែ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីចុះកុងត្រាថ្មីនៅ Liverpool ។
    ការសែតល្បីឈ្មោះ The Telegraph ជាអ្នកបញ្ចេញតួលេខនេះ ខណៈរបាយការណ៍ក៏បានបង្ហាញផងដែរថា ភ្នាក់ងាររបស់កីឡាករអន្តរជាតិអេហ្ស៊ិបវ័យ ២៩ឆ្នាំរូបនេះបានហោះមកកាន់ប្រទេសអង់គ្លេសដើម្បីធ្វើការពិភាក្សាកិច្ចសន្យាថ្មីនេះ។
    តារាជើងស៊ុត Salah បានស្ថិតក្នុងចំណោមកីឡាករល្អបំផុតនៅលើពិភពលោកក្នុងរដូវកាលនេះ និងបានស៊ុតបញ្ចូលទី ១០ គ្រាប់រួចទៅហើយក្នុងការបង្ហាញខ្លួនចំនួន ១០ ប្រកួតនៃយុទ្ធនាការ២០២១/២០២២នេះ។
    មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា Mo Salah តែងតែត្រូវបានគេកោតសរសើរយ៉ាងខ្លាំង ជាមួយទម្រង់លេងមិនចេះរីងស្ងួតរបស់គាត់ ហើយមានអ្នកជំនាញបាល់ទាត់ខ្លះបានលើកឡើងទៀតថា បច្ចុប្បន្ននេះ Salah ល្អជាងទាំងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ទៅទៀត៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី