Salah មិនមែនជាគោលដៅអាទិភាពរបស់ Real Madrid ទេ តែជាជើងស៊ុត ២រូបនេះវិញ

26240
  • Real Madrid នៅតែផ្តោតអារម្មណ៍លើការចុះហត្ថលេខាលើកីឡាករ Kylian Mbappe និងអាចជាកីឡាករ Erling Haaland នៅឆ្នាំក្រោយ។ នេះបើយោងតាមអ្នកការសែត Mario Cortegana របស់ Goal ដែលជាប្រភពគួរឱ្យជឿជាក់។
    របាយការណ៍ជាច្រើនបានលេចចេញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញនាពេលថ្មីៗនេះ អំពីក្រុម Real Madrid មានបំណងចង់ផ្លាស់ប្តូរកីឡាករ Eden Hazard ជាមួយ Mohamed Salah ។ ទោះយ៉ាងណានេះនៅឆ្ងាយពីការពិត ព្រោះថាក្រុម Real Madrid មិនចាត់ទុកតារាប្រចាំក្រុមហង្សក្រហម Liverpool ជាអាទិភាពឡើយ។
    របាយការណ៍នេះក៏បានអះអាងផងដែរថា Real Madrid កំពុងរកវិធីបញ្ចេញតារាអន្តរជាតិប៊ែលហ្ស៊ិក Hazard នៅរដូវក្តៅក្រោយ នៅពេលដែលក្លឹបត្រូវបានគេរំពឹងថានឹងសម្លឹងខ្សែប្រយុទ្ធថ្មី ខណៈអតីតកីឡាករ Chelsea ក្នុងរយៈពេល ៣រដូវកាលនេះ Hazard មិនទាន់បង្ហាញភាពល្អបំផុតរបស់គាត់សម្រាប់ Real Madrid នៅឡើយទេ ដោយភាគច្រើនគាត់តែងតែជួបបញ្ហារបួសជាញឹកញាប់៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី