Zidane បើកចិត្តបើកបេះដូងរួចជាស្រេច ក្នុងការទទួលតំណែងជាគ្រូបង្វឹកនៅ Man UTD

21652
  • យោងតាមអ្នកការសែតល្បីឈ្មោះ Fabrizio Romano ដែលអាចជឿទុកចិត្តបាន បញ្ជាក់ថា លោក Zinedine Zidane នឹងមិននិយាយបដិសេធទេ ប្រសិនបើ Manchester United ផ្តល់ឱ្យគាត់ធ្វើជាអ្នកចាត់ការបន្ទាប់របស់ពួកគេ។
    គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៤៩ឆ្នាំរូបនេះ បានអវត្តមានពីការងារតាំងពីរដូវក្តៅ បន្ទាប់ពីចាកចេញពីក្លិប Real Madrid ក្រោយចប់រដូវកាលមុន។ Zidane ត្រូវបានគេរាយការណ៍ថា មានបំណងចង់ក្លាយជាអ្នកចាត់ការទូទៅបន្ទាប់របស់ក្រុមជម្រើសជាតិបារាំង ប៉ុន្តែក៏កំពុងពិចារណាអំពីជម្រើសផ្សេងទៀតផងដែរ។
    អ្នកចាត់ការឆ្នើមដែលឈ្នះ Champions League ៣សម័យកាលជាប់ៗគ្នារូបនេះ ត្រូវបានគេរំពឹងថា នឹងមកដឹកនាំក្រុមបិសាចក្រហម Man United ជំនួសលោក Ole Gunnar Solskjaer ដែលកំពុងដឹកនាំក្រុមទទួលលទ្ធផលមិនល្អ បើទោះបីជាមានកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅក្នុងក្រុមក៏ដោយ។
    បើទោះបីជាដឹកនាំក្រុមចាញ់ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ សម្រាប់ពេលនេះលោក Solskjaer មិនស្ថិតក្រោមការគំ.រាម.កំ.ហែងថានឹងត្រូវបណ្តេញចេញពីតំណែងនោះទេ ដោយសារអ្នកចាត់ការទូទៅន័រវែសរូបនេះ មានការគាំទ្រ ១០០% ពីក្រុមគ្រួសារ The Glazers ដែលជាម្ចាស់ក្លិប៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី