Ronaldo ចង់ខ្ចីជើងតារាឆ្នើមវ័យក្មេងរបស់ក្លឹប Real Madrid ម្នាក់មកលេងឲ្យក្លឹបថ្មីរបស់ខ្លួន

5890

ក្លិប Real Madrid បាននាំយកកីឡាករវ័យ ១៨ ឆ្នាំម្នាក់ដែលពោពេញទៅដោយទេពកោសល្យខ្ពស់កាលពីរដូវក្តៅនេះពីក្លឹប Flamengo  ដែលជាផ្នែកមួយនៃផែនការដើម្បីជំនួសកំពូលកីឡាករ Cristiano Ronaldo ដែលបានសម្រេចចិត្តស្វែងរកការផ្សងព្រេងថ្មីនៅក្នុងអាជីពរបស់គាត់នៅឯក្លិប Juventus ។

Image result for Vinicius Junior

រហូតដល់ពេលនេះអតីតកីឡាកររបស់ក្លឹប Flamengo ខ្សែប្រយុទ្ធវ័យក្មេង Vinicius Junior គឺពិតជាគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់សម្រាប់ការបង្ហាញខ្លួនដ៏អស្ចារ្យសម្រាប់ក្លឹប Real Madrid ខណៈដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញខ្លួនបានចំនួន ៥ ប្រកួតស៊ុតបញ្ចូលទីបាន ១ គ្រាប់នារដូវកាលថ្មីនេះ ។ នោះបានធ្វើឱ្យលោក Ronaldo Nazario ដែលជាវិរះបុរសរបស់ប្រេស៊ីល និង Real Madrid បានធ្វើការស្ងើចសរសើរយ៉ាងខ្លាំងក្នុងការលេងរបស់មិត្តរួមជាតិរបស់គាត់រូបនេះ ។

Image result for Ronaldo Nazario

អតីតម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ២ សម័យកាលរូបនេះគឺជាម្ចាស់ក្លឹប Real Valladolid ដែលទើបតែទិញនាពេលថ្មីៗកន្លងទៅនេះ ហើយគាត់ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងខ្សែប្រយុទ្ធវ័យ ១៨ ឆ្នាំរូបនេះមកលេងឲ្យក្លឹបរបស់គាត់ ។ ទោះបីជាយ៉ាងណាក៏ដោយជាអកុសលសម្រាប់ក្លឹបធិរាជស​ Real Madrid ដោយ Vinicius Junior មិនទាន់សមត្ថភាពគ្រប់គ្រាន់ដើម្បីមកជំនួសកន្លែងរបស់កីឡាក Ronaldo ក្នុងរយៈពេលដ៏ខ្លីនេះនៅឡើយទេដោយសាររូបគេមានវ័យនៅក្មេងនៅឡើយ ។

Image result for Vinicius Junior

តារាវ័យក្មេង Vinicius Junior បានក្លាយជាកីឡាករឈុតធំរបស់ក្លឹបក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៣ រដូវកាលជាប់គ្នាពេញសិទ្ធ បន្ទាប់ពីលោក Santi Solari មកដឹកនាំក្លឹប ដោយកាលក្រោមការដឹកនាំរបស់លោក Julen Lopetegui កីឡាករូបនេះបានត្រឹមតែជាកីឡាករលេងនៅឈុត B របស់ Real Madrid តែប៉ុណ្ណោះ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី