Man Utd ផ្ដល់កុងត្រាបន្ថែមមួយឆ្នាំទៀតទៅឱ្យ Martial ខណះរូបគេធុញទ្រាន់ការដឹកនាំរបស់ Jose

11477
  • ប្រភពជាច្រើនបានអះអាងថាក្លឹប Manchester United បានចាប់ផ្តើមចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយះពេលមួយឆ្នាំទៀតនៅលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Anthony Martial ដែលត្រូវផុតកំណត់នៅចុងឆ្នាំ ២០១៩ នេះ ។  យោងតាមកិច្ចព្រមព្រៀងថ្មីនេះកីឡាករសញ្ជាតិបារាំងរូបនេះនឹងក្លាយជាកីឡាកររបស់ក្លឹប Manmanchester United រហូតដល់ខែ មិថុនា ឆ្នាំ ២០២០ ។

    Image result for Anthony Martial

    របាយការណ៍ពី Sky Sports បានឱ្យដឹងថា Anthony Martial នៅតែមិនចង់ចុះកិច្ចសន្យាថ្មីជាមួយកីឡាដ្ឋាន Old Trafford ។ ក្នុងករណីនេះក្រុមបីសាចក្រហមត្រូវបានបង្ខំឱ្យធ្វើការពន្យារកិច្ចសន្យារយៈពេល ១២ ខែទៀត ហើយពួកគេគិតយ៉ាងម៉ត់ចត់ថាតើក្លឹបគួរតែលក់កីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅរដូវក្តៅខាងមុខឬអត់ ។

    Image result for Anthony Martial

    ហេតុផលធំមួយក្នុងការចង់ចាកចេញនោះគឺដោយសារកីឡាករបារាំងរូបនេះប្រហែលជាមិនពេញចិត្តនៅក្រោមការដឹកនាំរបស់លោក Jose Mourinho ។ កាលពីដើមរដូវកាលនេះ Anthony បានបាត់បង់តំណែងរបស់ខ្លួនក្នុងជម្រើស ១១ នាក់ដំបូងដោយផ្ទេរទៅឲ្យកីឡាករ Alexis Sanchez ទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះវាហាក់ដូចជាកីឡាករវ័យ ២៣ ឆ្នាំបានក្លាយទៅជាកីឡាករដ៏សំខាន់ម្នាក់នៅក្នុងក្រុមវិញហើយ ។

    Image result for Anthony Martial

    លោក Jose Mourinho បាននិយាយទាក់ទងនឹងកិច្ចសន្យាថ្មីរបស់ Anthony Martial ដោយបាននិយាយថា៖ ” ខ្ញុំមិនមែនជាសមាជិកនៃកិច្ចពិភាក្សាកិច្ចសន្យាទេ ខ្ញុំថែមទាំងមិនបានដឹងពីកិច្ចសន្យារបស់ពួកគេនៅក្នុងកម្រិតណានោះទេ ហើយខ្ញុំពិតជារីករាយជាមួយការមិនចាំបាច់ចូលរួម ប្រភេទនៃការពិភាក្សាទាំងនេះ ។ ពិតណាស់ខ្ញុំសង្ឃឹមថាយើងនឹងយល់ស្រប ហើយគាត់ជាកីឡាករដែលមានទេពកោសល្យ គ្រប់គ្នាបានដឹងពីគាត់ចាប់តាំងពីគាត់លេងនៅ Monaco មកម្លេះ​ ។ រឿងមួយទៀតគឺគាត់ជាកីឡាករដែលមានទេពកោសល្យម្នាក់ដែលមានភាពសមរម្យនិងយល់ដឹងថាការប្រកួតកីឡាបាល់ទាត់នៅទូទាំងពិភពលោក ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី