លោក Mendes ៖ Ronaldo ចង់ចាកចេញពី Real Madrid តាំងពីដើមឆ្នាំ ២០១៨ មកម្លេះ

6260

លោក Jorge Mendes បានបង្ហើបឱ្យដឹងថាកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថារូបគេចង់ចូលរួមជាមួយម្ចាស់ជើងឯក Serie A តាំងពីនៅដើមខែមករា ឆ្នាំ ២០១៨ មកម្លេះ ។

Image result for Jorge Mendes

Cristiano Ronaldo វ័យ ៣៣ ឆ្នាំបានចាកចេញពីក្លឹប Real Madrid ផ្ទេរទៅកាន់ប្រទេសអ៊ីតាលីក្នុងកិច្ចព្រមព្រៀងចំនួន ១១២ លានអឺរ៉ូ កាលពីខែ កក្កដា បន្ទាប់ពីជួយឱ្យក្លិបយក្សអេស្បាញមួយនេះទទួលបានជ័យជម្នះជាលើកទីបីជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Champions League ។ ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ ដងនៅតែបង្ហាញភាពខ្លាំងរបស់ខ្លួនជាមួយក្លឹប Juventus ដោយរកគ្រាប់បាល់បានចំនួន ១១ ក្របខ័ណ្ឌ Serie A និងចំនួន ១២ គ្រាប់បើគិតនៅគ្រាប់កម្មវិធីទាំងអស់ហើយលោក Mendes ដែលជាភ្ញាក់ងារបានអះអាងថាការចរចារដើម្បីបញ្ជូន Ronaldo ទៅកាន់ទីក្រុង Turin បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះមកម្លេះ ។

Image result for Jorge Mendes

ពិតណាស់លោក Mendes និយាយថាលោកបានចូលរួមចរចាជាមួយក្លឹប Juventus រួមទាំងប្រធានកីឡាលោក Fabio Paratici និងប្រធានក្លឹបលោក Andrea Agnelli មុនពេលពួកគេជួបគ្នានៅក្នុងការប្រកួតជាមួយក្រុម Real Madrid ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League ទៅទៀត ។

Related image

លោក Mendes បាននិយាយតាមរយៈ Tuttosport ថា៖ ” គាត់គឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃបាល់ទាត់ ដូច្នេះមានក្រុមជាច្រើនចង់បានគាត់ ។ ទោះបីជាយ៉ាងណាក៏ដោយ Juve សមនឹងទទួលបានកិត្តិយសនេះ សម្រាប់ការធ្វើកិច្ចព្រមព្រៀងនេះ ។ Cristiano បានប្រាប់ខ្ញុំកាលពីខែមករាថាគាត់ចង់ចូលរួមជាមួយ Juventus នៅពេលនោះខ្ញុំមិនគិតថាកិច្ចព្រមព្រៀងមួយនឹងអាចធ្វើទៅបានទេ ប៉ុន្តែខ្ញុំបានគិតខុស ” ។

Image result for Cristiano Ronaldo

ភ្ញាក់ងាររបស់ Ronaldo រូបនេះបានបន្ថែមទៀតថា៖ ​” ខ្ញុំបានជួបជាមួយលោក Paratici និងអនុប្រធានក្លឹបលោក Pavel Nedved មុនពេលការប្រកួត Juventus នៅទីក្រុង Turin កាលពីខែមេសា ហើយបន្ទាប់មកខ្ញុំបានជួបជាមួយលោក Agnelli ហើយនោះជាពេលដែលខ្ញុំចាប់ផ្តើមជឿថាកិច្ចព្រមព្រៀងមួយអាចធ្វើទៅបាន ” ។

Image result for Cristiano Ronaldo

លោក Jorge Mendes បានបន្ថែមថាការចរចាលើកិច្ចព្រមព្រៀងនេះមានរយៈពេលចំនួនពីរឬបីខែ ។ កីឡាករ Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន ១ គ្រាប់ក្នុងក្របខ័ណ្ឌ Serie A ក្នុងការទទួលជ័យជម្នះ ១-០ លើទឹកដីរបស់ក្លឹប Torino កាលពីសប្តាហ៍មុន ប៉ុន្តែខ្សែប្រយុទ្ធរបស់សញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានគេព្យាករណ៍ទុកជាមុនថានឹងត្រូវបានលោក Massimiliano Allegri អនុញ្ជាតឲ្យឈប់សម្រាកក្នុងជំនួបជាមួយក្រុម Roma, Atalanta ឬ Sampdoria មុនពេលបញ្ចប់ជើងទីមួយនៃលីគកំពូលរបស់អ៊ីតាលី ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី