Everton សម្លឹងឃើញតារាសំណាង Jesse Lingard ដែលត្រូវបាន Man Utd ទុកចោល

27424
  • តារាឆ្នើមរបស់ក្លិប Manchester United ចាប់អារម្មណ៍ចង់ផ្លាស់ទៅកាន់ទឹកដី Goodison Park។
    យោងតាមសារព័ត៌មាន Football Insider បានឱ្យដឹងថា ក្លឹបស្ករគ្រាប់ Everton បានបង្វែរការចាប់អារម្មណ៍របស់ខ្លួនមកលើកីឡាករវ័យ ២៨ឆ្នាំ Jesse Lingard ហើយចង់សម្រេចកិច្ចព្រមព្រៀងនៅខែមករាខាងមុខនេះ។
    កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ដែលបានចំណាយពេលខ្ចីជើងនៅក្លិប West Ham កាលពីរដូវកាលមុន នៅតែចង់ធ្វើការផ្លាស់ប្តូររដូវរងានេះ ខណៈដែលរូបគេកំពុងជួបការលំបាកក្នុងការរកបានកៅអីលេងជម្រើសដំបូង នៅកីឡដ្ឋាន Old Trafford ។
    គិតមកទល់ពេលនេះ Jesse Lingard បង្ហាញខ្លួនបានត្រឹម ៤ប្រកួតនៅក្របខណ្ឌ Premier League ដោយភាគច្រើនចូលលេងជាកីឡាករបម្រុង និងស៊ុតបញ្ចូលទីបាន ២គ្រាប់ ប៉ុន្តែនេះមិនមែនជាតម្រូវការរបស់ខ្សែបម្រើរូបនេះនោះទេ ដោយគេចង់ស្វែងរកពេលវេលាលេងទៀងទាត់ជាងនេះ ដើម្បីជាប់ឈ្មោះលេងនៅ World Cup ជាមួយអង់គ្លេសឆ្នាំក្រោយ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី