Tuchel សារភាពថា Chelsea ពិតជាចាប់អារម្មណ៍ចុះហត្ថលេខាលើស្ដេចស៊ុត Haaland មែន

15103
  • Thomas Tuchel បានបង្ហើបឱ្យដឹងថា ក្រុម Chelsea ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ Erling Haaland។
    ក្រុមតោខៀវ Chelsea បានបំបែកកំណត់ត្រាផ្ទេររបស់ពួកគេនៅរដូវក្តៅ ដោយនាំយក Romelu Lukaku ក្នុងតម្លៃ ៩៧.៥ លានផោនពីក្លិបអ៊ីតាលី Inter Milan។ នេះមិនបានបញ្ឈប់ពួកគេក្នុងចំណាយនោះទេ ដោយពួកគេសម្លឹងមើលគោលដៅផ្សេងទៀតសម្រាប់អនាគតវែងឆ្ងាយពួកគេ។
    គ្រូបង្វឹកលោក Tuchel បានប្រាប់ការសែតអាល្លឺម៉ង់ Bild ថា៖ “យើងបាននិយាយអំពី Haaland ពីរបីដងហើយនៅក្នុងទីផ្សារដោះដូរកីឡាករ។ វាមើលទៅមិនប្រាកដនិយម ហើយមិនអាចធ្វើបានទេ”។
    អ្នកចាត់ការ Chelsea ខាងលើបានបញ្ជាក់ទៀតថា៖ “ពិតណាស់យើងនិយាយអំពីគាត់ជាទៀងទាត់ ព្រោះគាត់គឺជាកីឡាករដ៏អស្ចារ្យនៅ Dortmund ដែលជាគូប្រជែងដ៏ធំរបស់យើងនៅក្នុងក្របខ័ណ្ឌ Champions League”៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី