វីរបុរសអង់គ្លេសម្នាក់ថា បើ Pep និង Klopp មកដឹកនាំវិញ មិនដឹង Man Utd ខ្លាំងប៉ុណ្ណាទេ

17323
  • Peter Crouch អតីតខ្សែប្រយុទ្ធរបស់ Premier League បានវិភាគពីទម្រង់លេងរបស់ Manchester United បន្ទាប់ពីទទួលបានជ័យជម្នះ ៣-២ លើក្រុម Atalanta ទាំងយ៉ាប់យ៉ឺន។
    អតីតកីឡាករអន្តរជាតិអង់គ្លេសរូបនេះនិយាយថា មានរឿងខ្លះដែលគាត់មិនចូលចិត្តក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer។ ក្រុមបិសាចក្រហម ហាក់ពិបាករកគ្រាប់ណាស់ក្នុងការប្រកួតប៉ុន្មានឆ្នាំមកនេះ បើទោះបីជាមាននាំយកកំពូលតារាជើងស៊ុត Cristiano Ronaldo ក៏ដោយ។
    ទោះបីឈ្នះលើក្រុម Atalanta ក៏ដោយ ក៏ការប្រកួតរបស់ United នៅតែធ្វើឱ្យអ្នកគាំទ្រខកចិត្តមិនស្ទើរចំពោះសមត្ថភាពក្រុម។ ជាមួយគ្នានេះ អតីតកីឡាករកម្ពស់ខ្ពស់ Peter Crouch ដែលជាអ្នកគាំទ្រ Liverpool និង Tottenham បានរិះគន់ទម្រង់លេងរបស់ Manchester United ជាពិសេសតំបន់ប្រយុទ្ធក្រុម។
    លោក Crouch បាននិយាយនៅលើកញ្ចក់ទូរទស្សន៍ BT Sport ថា៖ “ខ្ញុំគិតថាប្រសិនបើ Pep និង Klopp ជាអ្នកទទួលខុសត្រូវក្រុមនេះ ខ្ញុំគិតថាជួរមុខទាំង ៤ នឹងធ្វើការកាន់តែខ្លាំងជាងនេះ គ្មានវិធីណាដែលពួកគេអាចគេចផុតឡើយ។ ខ្ញុំមិនគិតថា Ole នឹងធ្វើឱ្យកីឡាករខកចិត្តឡើយ”៕ ដោយ៖ តារា

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី