ក្រុម Roma របស់ Mourinho ចាញ់នៅលីគទី៣ អឺរ៉ុប ៦-១ ខណៈ Spurs ចាញ់ស្ពឹកមុខដូចគ្នា

15251
  • ក្លិបខ្លាំងអ៊ីតាលី AS Roma បានរងបរាជ័យយ៉ាងអាម៉ាស់ក្រោមថ្វីជើងក្រុមខ្លាំងមកពីក្របខណ្ឌ Eliteserien ក្លិប FK Bodø/Glimt។
    Roma ដែលល្បីឡើងជើងខ្លាំងនៅក្រោមការដឹកនាំរបស់លោក Jose Mourinho នៅលីគអ៊ីតាលី ចាញ់ឡើងស្ពឹកមុខនៅពានរង្វាន់លំដាប់ទី៣ អឺរ៉ុប ដែលទើបនឹងបង្កើតថ្មី Europa Conference League ។ ក្រុមរបស់គ្រូបង្វឹករហ្ស័សនាមថា Special One ត្រូវបានក្រុមមិនល្បីឈ្មោះមួយមកពីប្រទេសន័រវែស Bodø/Glimt ស៊ុតទៅលើរហូតដល់ ៦គ្រាប់ ខណៈ Roma វាយបកវិញបានត្រឹម ១គ្រាប់ប៉ុណ្ណោះ បណ្ដាលឱ្យពួកគេរងបរាជ័យ ៦ទល់នឹង១។
    ខណៈអតីតក្រុមលោក Mourinho ក្លិបមាន់ខ្នាយមាស Tottenham Hotspur ក៏បានចាញ់ក្រុមហូឡង់ Vitesse ក្នុងលទ្ធផល ១-០ ផងដែរ បន្ទាប់ពីពួកគេដាក់កីឡាករត្រឹមឈុត B លេងប៉ុណ្ណោះ នៅក្នុងលំដាប់ទី៣ អឺរ៉ុបដូចគ្នានេះ។
    គួរជម្រាបជូនពរផងដែរថា ក្រុម AS Roma បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខរៀងទី២ នៅក្នុងពូល C មាន ៦ពិន្ទុ រីឯក្រុមអង់គ្លេស Spurs ស្ថិតនៅចំណាត់ថ្នាក់ទី៣ មានត្រឹមតែ ៤ពិន្ទុប៉ុណ្ណោះ ក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ Conference League៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី