ក្លឹបយក្សចិនមួយដាក់សំណើរចំនួន ៦៥ លានអឺរ៉ូដើម្បីទិញយក Malcom ពី FC Barcelona

6445
  • ក្លិប FC Barcelona បានទទួលការផ្តល់ជូននូវទឹកប្រាក់ចំនួន ៦៥ លានអឺរ៉ូសម្រាប់ Malcom ។ ប្រភពបានបង្ហាញថាក្លឹបយក្សមកពីក្របខ័ណ្ឌ Chinese Super League ដែលជាលីគកំពូលរបស់ប្រទេសចិនមានបំណងចង់នាំយកខ្សែប្រយុទ្ធស្លាបសញ្ជាតិប្រេស៊ីលរូបនេះទៅកាន់ក្លឹបរបស់ពួកគេ ។

    Image result for Malcom

    ត្រូវបានគេជឿជាក់ថាលោក Andre Cury នឹងទទួលខុសត្រូវលើការផ្ទេរនេះដោយស្នើឱ្យចុះកិច្ចសន្យាជាមួយក្លិបចិន ។ លោក Cury ក៏ជាអ្នកសម្របសម្រួលក្នុងកិច្ចព្រមព្រៀងមួយដែលបានធ្វើឱ្យក្រុមយក្សនៅប្រទេសអេស្ប៉ាញមួយ ទទួលបានការចុះហត្ថលេខាលើ Malcom នៅរដូវក្តៅឆ្នាំ ២០១៨ ផងដែរ ។ កីឡាករប្រេស៊ីលរូបនេះបានមកដល់ពហុកីឡដ្ឋាន Camp Nou ក្នុងតម្លៃ ៤១ លានអឺរ៉ូក្នុងលក្ខណះដ៏ស្មុគស្មាញមួយស្របពេលដែលរូបគេកំពុងតែធ្វើដំណើរទៅធ្វើតេស្តសុខភាពជាមួយក្លឹប AS Roma ខណះក្លឹប Barcalona បានចូលលូកលាន់ហើយបានប្លន់កិច្ចព្រមព្រៀងនេះ ។

    Image result for Malcom

    Malcom អាចមានសក្តានុពលនៅក្នុងប្រទេសចិនរួមជាមួយមិត្តប្រេស៊ីលនិងក៏ជាអតីតខ្សែបម្រើរបស់ក្រុមអ្នកមានបុណ្យកីឡាករ Paulinho ។ តារាវ័យ ៣០ ឆ្នាំ Paulinho ត្រូវបាននាំយកទៅលេងនៅក្លឹប Barcelona កាលពីឆ្នាំមុនក្នុងតម្លៃខ្លួន ៥០ លានអឺរ៉ូពីក្លឹបចិន Guangzhou Evergrande ។ ទោះជាយ៉ាងណាក៏ដោយក្នុងមួយរដូវកាលក្រោយមកគាត់បានធ្វើការត្រលប់ទៅកាន់ទីក្រុងក្វាងចូវវិញនារដូវកាលថ្មីនេះ ។

    Image result for Malcom

    រដូវកាលដំបូងរបស់ Malcom បានបង្ហាញខ្លួនត្រឹមតែរយៈពេល ២៩៦ នាទីប៉ុណ្ណោះ ខណះរូបគេបានស៊ុតបញ្ជូលទីបានចំនួន  ២ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន ៩ ប្រកួតនៅក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ក្លឹប FC Barcelona ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី