Bonucci បានលើកឡើងថា Juventus ល្អជាងនៅពេលគ្មាន Cristiano Ronaldo

22503
  • ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Leonardo Bonucci បាននិយាយថា៖ “ខ្ញុំគិតថាយើងកំពុងលេងកាន់តែច្រើនជាក្រុមឥឡូវនេះ”។
    ខ្សែការពារជើងចាស់រូបនេះបន្តថា៖ “កាលពីពេលថ្មីៗនេះយើងបានបាត់បង់ចរិតលក្ខណៈនេះ យើងកំពុងលេងជាមួយជើងឯកដ៏អស្ចារ្យដូចជា Cristiano Ronaldo ហើយយើងចង់ដាក់គាត់ឱ្យស្ថិតក្នុងស្ថានភាពល្អជានិច្ច ដោយគិតថាគាត់អាចសម្រេចការប្រកួតទាំងអស់សម្រាប់យើង។ ឆ្នាំនេះយើងកំពុងរកឃើញឡើងវិញនូវភាពរាបទាបត្រឹមត្រូវដែលយើងត្រូវការដើម្បីឈ្នះការប្រកួត។ វាគឺជាការប្រកួតដ៏ស្វិតស្វាញមួយ”។
    Ronaldo បានចាកចេញពី Juventus នៅថ្ងៃចុងក្រោយនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយក្រុមយក្សអ៊ីតាលីមួយនេះ បានជួបការលំបាកនៅទម្រង់លេងយ៉ាងខ្លាំងនៅក្របខ័ណ្ឌ Serie A មួយរយៈដើម្បីសម្របខ្លួនទៅនឹងជីវិតដោយគ្មានខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះ។ ទោះយ៉ាងណាក្រុមរបស់គ្រូបង្វឹកលោក Max Allegri អាចវិលត្រឡប់ទៅរកជ័យជម្នះទាំងក្នុងស្រុកនិងនៅអឺរ៉ុបវិញ ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ។
    ជាមួយគ្នា Ronaldo បានក្លាយជាកម្លាំងសំខាន់បំផុតនៅក្រុមបិសាចក្រហម Manchester United ដោយតែងតែជួយសង្គ្រោះក្រុម ជាពិសេសក្នុងជំនួបជ័យជម្នះទាំងព្រ.លឹងចុងសក់លើក្រុម Atalanta នៅ Champions League ខណៈបច្ចុប្បន្ន CR7 រកបាន ៦គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ ចាប់តាំងពីវិលត្រឡប់មក Old Trafford វិញជាលើកទីពីរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី