ចុម! Henry ប្រាប់ឈ្មោះកីឡាករល្អបំផុតដែលលោកធ្លាប់លេងជាមួយ តែមិនមែនជា Messi ទេ

30421
  • Thierry Henry ជាកីឡាករល្អបំផុតម្នាក់លើពិភពលោក ប៉ុន្តែគាត់ក៏បានលេងជាមួយទេពកោសល្យឆ្នើមៗជាច្រើនដូចជា Patrick Vieira និង Lionel Messi ផងដែរ។
    នៅពេលសួរថាតើកីឡាករណាដែលអស្ចារ្យជាងគេដែលគាត់ធ្លាប់លេងជាមួយ នោះអតីតខ្សែប្រយុទ្ធបារាំង និងកាំភ្លើងធំ Arsenal អាចត្រូវបានគេរំពឹងថា នឹងដាក់ឈ្មោះ Messi ។ តែទោះយ៉ាងណាក៏ដោយ នៅពេលសួរអំពីរឿងនេះ ចម្លើយរបស់ Henry ដោយមិនស្ទាក់ស្ទើរគឺចង្អុលទៅលើលោក Dennis Bergkamp ។
    អតីតវីរបុរស Barcelona រូបនេះ បានក្លាយជាដៃគូរដ៏យល់ចិត្តប្រកបដោយផ្លែផ្កាជាមួយវីរបុរសហូឡង់លោក Bergkamp ដោយអ្នកទាំងពីរបានឈ្នះពាន Premier League ៣ ដងជាមួយគ្នា អំឡុងពេលលេងនៅ Arsenal។
    Lionel Messi បានក្លាយជាកីឡាករដ៏អស្ចារ្យបំផុតគ្រប់ពេលមកទល់នឹងពេលនេះ ប៉ុន្តែគាត់នៅក្មេងនៅឡើយ នៅពេលដែលម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលរូបនេះលេងជាមួយ Henry នៅក្លឹប Barcelona ចន្លោះឆ្នាំ២០០៧ ដល់ឆ្នាំ២០១០៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី