Chelsea នៅតែចិញ្ចឹមចិត្តចង់បាន Hazard ត្រឡប់ទៅវិញ ក្រោយខកចិត្តនៅ Real Madrid

15584
  • យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងស្វែងរកការវិលត្រឡប់របស់អតីតខ្សែប្រយុទ្ធខ្លួន Eden Hazard ពីក្រុម Real Madrid ។
    កីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ ៣០ឆ្នាំរូបនេះ បានចាកចេញពីកីឡដ្ឋាន Stamford Bridge ដើម្បីស្វែងរកភាពជោគជ័យបន្ថែមទៀតនៅក្របខណ្ឌ La Liga ប៉ុន្តែតែងតែនៅខាងក្រៅទីលានដោយសាររងរបួសជាញឹកញាប់ចាប់តាំងពីការមកដល់អេស្ប៉ាញ ខណៈដែលក្រុមតោខៀវទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
    ឥឡូវនេះមានប្រភពព័ត៌មានជាច្រើនបាននិយាយថា Hazard អាចនឹងចាកចេញពីទឹកដី Santiago Bernabeu ជាមួយនឹងការត្រលប់ទៅកាន់ក្របខណ្ឌ Premier League វិញជាមួយក្លិបចាស់ Chelsea។ អាជីពរបស់ Hazard នៅ Real Madrid មិនទទួលបានជោគជ័យនោះទេ ដោយបង្ហាញខ្លួនបាន ៥១ប្រកួត និងរកបានត្រឹមតែ ៥គ្រាប់ប៉ុណ្ណោះក្នុងរយៈពេល ៣រដូវកាលមកនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី