Klopp ជម្រុញឱ្យ Liverpool បំពេញតាមការទាមទាររបស់ Salah ទោះត្រូវចំណាយប៉ុន្មានក៏ដោយ

19469
  • យោងតាមប្រភពព័ត៌មាន Football Insider បានឲ្យដឹងថា លោក Jurgen Klopp កំពុងដាក់សម្ពាធលើ Liverpool ដើម្បីបដិសេធសំណើររបស់ Mohamed Salah ខណៈដែលក្លឹបកំពុងសម្លឹងមើលការចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ។
    កីឡាករអន្តរជាតិអេហ្ស៊ិកវ័យ ២៩ ឆ្នាំរូបនេះ កំពុងរង់ចាំកិច្ចព្រមព្រៀងធំមួយជាពិសេសនៅចំពោះមុខទម្រង់លេងដ៏លេចធ្លោរបស់គាត់នៅឯកីឡដ្ឋាន Anfield នារដូវកាល២០២១/២០២២នេះ។ ឥឡូវនេះលោក Klopp កំពុងជម្រុញឱ្យហង្សក្រហមបំពេញលក្ខខណ្ឌទាំងនោះ ដើម្បីធានាអនាគតរបស់ Salah បន្តស្នាក់នៅក្រុមដែលមានមូលដ្ឋាននៅ Merseyside រយៈពេលវែង។
    គិតមកទល់ពេលនេះ Mo Salah បានក្លាយជាកីឡាករលេចធ្លោបំផុតនៅតំបន់អឺរ៉ុប ដោយលេងបាន ១១ប្រកួតស៊ុតបញ្ចូលទីចំនួន ១២គ្រាប់ច្រើនជាងនរណាទាំងអស់នារដូវកាលនេះ។ ប្រភពព័ត៌មានមួយចំនួន បានទម្លាយថា Salah ទាមទារប្រាក់ឈ្នួលខ្ពស់បំផុតនៅអង់គ្លេស ប៉ុន្តែមកទល់ពេលនេះ Liverpool មិនទាន់ដឹងថា យល់ព្រមលក្ខខណ្ឌនេះឬក៏អត់នោះទេ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី