តុលាការផ្តន្ទាទោស Benzema ដាក់ពន្ធនាគារ ១០ខែ និងពិន័យទឹកប្រាក់ ៧៥.០០០អឺរ៉ូ ពីបទ…

21578
  • តុលាការនៅ Versalles បានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១០ ខែចំពោះតារាឆ្នើមរបស់ក្លិប Real Madrid ព្រមទាំងពិន័យជាប្រាក់ ៧៥.០០០ អឺរ៉ូ។
    អយ្យការនៅ Versalles បានសុំឱ្យតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ១០ ខែចំពោះខ្សែប្រយុទ្ធបារាំង Karim Benzema ពីបទចូលរួមក្នុងការប៉ុន.ប៉ងគំ.រាម.កំ.ហែងដោយប្រើខ្សែអាត់វីដេអូសិ.ចទៅលើអតីតមិត្តរួមក្រុមរបស់គាត់ឈ្មោះ Mathie Valbuena។
    Benzema គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមជនជាប់ចោទទាំង ៥ នាក់ដែលមិនបានចូលរួមក្នុងដំណើរការនីតិវិធីនៅតុលាការ ខណៈដែលគាត់បានលេងការប្រកួតក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ។ Benzema ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងជម្រិតទារប្រាក់ពីអតីតមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនឈ្មោះ Valbuena តាមរយៈវីដេអូមួយ ដែលបានថតចម្លងចេញពីស្មាតហ្វូនរបស់គាត់កាលពីឆ្នាំ ២០១៥ ។
    រឿងនេះបានធ្វើឱ្យក្រុមជម្រើសជាតិបារាំងមានភាពរង្គោះ.រង្គើយ៉ាងខ្លាំង ហើយនាំឱ្យទាំង Benzema និង Valbuena ត្រូវបានបណ្តេញចេញពីជម្រើសជាតិ។ Benzema អាយុ ៣៣ ឆ្នាំបានត្រលប់មកវិញដោយជោគជ័យអំឡុងការប្រកួតជើងឯកទ្វីបអឺរ៉ុប និងពាន Nations League នៅឆ្នាំនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Besoccer
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី